មិនសរសើរមិនបាន ព្រោះមូលហេតុទាំងនេះសោះ ទើបធ្វើឲ្យរោងការនេះ ប្រកាសមិនពិសារគ្រឿងស្រវឹង

ពិធីរៀបអាពាហ៍ពិពាហ៍សឹងតែទាំងអស់ តែងដាក់បម្រើគ្រឿងស្រវឹងមិនដែលអាក់ខានឡើយ។ ជាមួយគ្នានេះ ប្រសិនបើគ្រួសារសងខាងជា អ្នកមានជីវភាពមិនធម្មតាទៀតនោះ ក៏ពួកគេត្រូវជ្រើសយកប្រភេទស្រាដែលថ្លៃផងដែរ។

តែផ្ទុយទៅវិញ សម្រាប់រោងការនៅខេត្តសៀមរាបមួយនេះវិញ ពិតជាខុសពីអ្នកដទៃឆ្ងាយណាស់ព្រោះ មិនបានអនុញ្ញាតឲ្យពិសារគ្រឿងស្រវឹងអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ០៧ ខែកុម្ភៈកន្លងទៅថ្មីៗនេះ មានផេកហ្វេសប៊ុកមួយឈ្មោះ Nathymon Show ក្នុងនាមជាកូនក្រមុំ បានចេញមុខប្រាប់ពីមូលហេតុដែល រោងការខ្លួនមិនព្រមដាក់ទទួលគ្រឿងស្រវឹងបែបនេះ ក៏ព្រោះ ៖

តើពិធីមង្គលអាពាហ៍ពិពាហ៍របស់បងប្អូនទទួលស្រាដែរឬទេ? សម្រាប់ពិធីមង្គលអាពាហ៍ពិពាហ៍របស់ខ្ញុំមិនទទួលស្រាទេ ដោយសារ៖• ទីមួយ ខ្ញុំគឺជាគ្រូបង្រៀន ជាគំរូដល់សិស្សរបស់ខ្ញុំ• ទីពីរ គឺដោយសារខ្ញុំគិតគូរអំពីសុខភាពនិងសុវត្ថិភាពរបស់បងប្អូននិងភ្ញៀវកិត្តិយសរបស់ខ្ញុំ • ទីបី គឺដើម្បីជាការបង្ហាញគំរូដល់យុវជនជំនាន់ក្រោយថា ការជួបជុំមិនចាំបាច់ទាល់តែមានគ្រឿងស្រវឹងទើបសប្បាយរីករាយនោះទេ• ទីបួន ប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា៕ពិធីរៀបអាពាហ៍ពិពាហ៍សឹងតែទាំងអស់ តែងដាក់បម្រើគ្រឿងស្រវឹងមិនដែលអាក់ខានឡើយ។ ជាមួយគ្នានេះ ប្រសិនបើគ្រួសារសងខាងជា អ្នកមានជីវភាពមិនធម្មតាទៀតនោះ ក៏ពួកគេត្រូវជ្រើសយកប្រភេទស្រាដែលថ្លៃផងដែរ។

តែផ្ទុយទៅវិញ សម្រាប់រោងការនៅខេត្តសៀមរាបមួយនេះវិញ ពិតជាខុសពីអ្នកដទៃឆ្ងាយណាស់ព្រោះ មិនបានអនុញ្ញាតឲ្យពិសារគ្រឿងស្រវឹងអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ០៧ ខែកុម្ភៈកន្លងទៅថ្មីៗនេះ មានផេកហ្វេសប៊ុកមួយឈ្មោះ Nathymon Show ក្នុងនាមជាកូនក្រមុំ បានចេញមុខប្រាប់ពីមូលហេតុដែល រោងការខ្លួនមិនព្រមដាក់ទទួលគ្រឿងស្រវឹងបែបនេះ ក៏ព្រោះ ៖

តើពិធីមង្គលអាពាហ៍ពិពាហ៍របស់បងប្អូនទទួលស្រាដែរឬទេ? សម្រាប់ពិធីមង្គលអាពាហ៍ពិពាហ៍របស់ខ្ញុំមិនទទួលស្រាទេ ដោយសារ៖• ទីមួយ ខ្ញុំគឺជាគ្រូបង្រៀន ជាគំរូដល់សិស្សរបស់ខ្ញុំ• ទីពីរ គឺដោយសារខ្ញុំគិតគូរអំពីសុខភាពនិងសុវត្ថិភាពរបស់បងប្អូននិងភ្ញៀវកិត្តិយសរបស់ខ្ញុំ • ទីបី គឺដើម្បីជាការបង្ហាញគំរូដល់យុវជនជំនាន់ក្រោយថា ការជួបជុំមិនចាំបាច់ទាល់តែមានគ្រឿងស្រវឹងទើបសប្បាយរីករាយនោះទេ• ទីបួន ប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា៕

Related posts

Leave a Comment