សមសួនណាស់ លោកជំទាវស្រី តូចចំណាន ពិតជាស្រស់ស្អាតគ្មានទាស់ ស្ទើរគ្រប់ឈុត

អ្នកឧកញ៉ា គិត ម៉េង ជាពាណិជ្ជករខ្មែរ ដែលជោគជ័យខ្លាំងក្លាក្នុងការធ្វើពាណិជ្ជកម្ម និងជាអ្នកឧកញ៉ាចិត្តសប្បុរសដែលតែងតែ ចូលរួមក្នុងការជួយលើកកម្ពស់កិច្ចការងារសង្គមក្នុងរូបភាពផ្សេងៗគ្នា។

ពិតណាស់ ប្រសិនបើយើងក្រឡេកទៅឧត្តមភរិយារបស់អ្នកឧកញ៉ាវិញ យើងប្រាកដជាដឹងច្បាស់ថា លោកជំទាវ ស្រី តូចចំណានហើយ។ ក្នុងនាមជាឧត្តមភរិយារបស់ពាណិជ្ជករល្បីម្នាក់ លោកជំទាវពិតជា សាមសមនឹងតំណែងនេះណាស់។ មិនតែប៉ុណ្ណោះ ទោះបីជាស្វាមីជាពាណិជ្ជករល្បី លុយមហាសាលមែន តែមើលទៅលោកជំទាវពិតជាតែងខ្លួនសាមញ្ញៗ តែសម្រស់វិញមិនធម្មតាទេ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ក្នុងពិធីការកូនរបស់បុគ្គលមិនធម្មតារបស់កម្ពុជា គេក៏សង្កេតឃើញមានវត្តមានរបស់អ្នកឧកញ៉ា និងភរិយាផងដែរ។ អ្វីដែលពិសេសនោះ គឺ លោកជំទាវត្រូវបានមហាជនជាប់ចិត្តយ៉ាងខ្លាំង នឹងសម្រស់សែនស្អាត សាកសមនឹងនារីខ្មែរ សាកសមជាឧត្តមភរិយារបស់ពាណិជ្ជករមែន តុបតែងខ្លួនសាមញ្ញតែពិតជាមិនធម្មតា មើលទៅមិនចេះទាស់ភ្នែកសោះ៕

Related posts

Leave a Comment