មិនដែរធ្លាប់ដឹងសោះ នាយពាក់មី ធ្លាប់មានរឿងពាក់ព័ន្ធនិងអ្នកនាង កាតុ បែបនេះពីមុន…..

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នាយពែកមីបានបង្ហោះរូបថតមួយសន្លឹកធ្វើការអរគុណដូច្នេះថា «ថ្ងៃដែលផ្លាស់ប្តូរដំណើរជីវិត អរគុណ លោកពូកុយ លោកពូឃ្លោក លោកតាវិចទរ័ អ្នកមីងគ្រត និងCTN ព្រមទាំងបងប្អូនទាំងអស់គ្នា អគុណប្រពន្ធស្របច្បាប់»។

លុះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ នាយពែកមី បានបង្ហោះរូបថតមួយសន្លឹកជាមួយអ្នកនាងគ្រត អមដោយសារបញ្ជាក់ប្រាប់មហាជនឲ្យដឹងថា «កាលពី10ឆ្នាំមុន គាត់ក៏ជាអ្នកចូលរួមម្នាក់ដែរ ដែលបានកាន់ប៊ិចគូសវាសផ្លាស់ប្តូរជីវិតខ្ញុំ ពីអ្នកកាន់ស្លាបព្រារៀបឥដ្ឋ អោយក្លាយជាអ្នកកាន់ក្បាលម៉េក្រូវិញ»។

ដោយឡែកនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាយពែកមី បានទម្លាយនូវរឿងមួយ ដែលគ្រប់គ្នាអាចមិនធ្លាប់ដឹងពីមុនមក ពាក់ព័ន្ធនឹងឈ្មោះ«ពាក់មី» ដោយនាយ ធ្វើការបញ្ជាក់ដូច្នេះថា«ឈ្មោះ ( ពាក់មី )គឺបងតុ ជាអ្នកដាក់ឈ្មោះអោយខ្ញុំ ពេលដែលខ្ញុំប្រឡងជាប់កំប្លែងដំបូង ឈ្មោះខ្ញុំពិត គឺឈ្មោះ ( ចែម ចាន់ដារា ) ទេ អរគុណបងស្រី »។

ដោយឡែកដើម្បីឲ្យកាន់តែច្បាស់ជុំវិញរឿងនេះបន្ថែមទៀតនោះ នាយពែកមី បានបញ្ជាក់នៅក្នុងខំមិន ថា «បាទបងប្អូន កាលនោះខ្ញុំលេងកំប្លែង ដើរតួចោរ ដែលមានpekmi ប័ណ្ណបើកបរ ចឹងគាត់ក៏ដាក់ឈ្មោះអោយថា ពាក់មី ទៅ»៕ សូមទស្សនាវីដេអូ នាយពែកមី និយាយពីខ្លួនចូលប្រឡងកំប្លែងដំបូងដូចខាងក្រោមនេះ ៕

Related posts

Leave a Comment