អាណិតណាស់! នារីម្នាក់ដើរយំម្នាក់ឯង ក្រោយត្រូវកង់បីដែលនាងជិះ វា យយកទ្រព្យសម្បត្តិអស់ ដោយដំបូងវាប្រាប់ថា… (មានវីដេអូ)

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេចសារព័ត៌មាន JTV News បានឲ្យដឹងថា: កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវR6 ជិតផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មាននារីកំសត់ម្នាក់ដែលបានចេញពីធ្វើការនៅច្បារអំពៅ គាត់បានហៅ PassApp មកជិះគោលបំណងទៅផ្ទះម្ដាយមីងនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត។

ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យជាម្ចាស់ PassApp យកលេសឈប់បត់ជើងតូច រួចហើយក៏បានធ្វើសកម្មភាពដកកាំបិ.តចុងស្រួច មកភ្ជ.ង់រូបគាត់ដើម្បីដណ្តើមយកកាបូបស្ពាយ ដែលមានសម្ភារៈមួយចំនួននិងលុយចំនួន២១០ដុល្លា ហើយដេញគាត់ឲ្យចុះ រួចបើក PassApp គេចខ្លួនដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហើយបានដឹកជនរ.ងគ្រោះទៅកាន់ប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីឲ្យនារីរ.ងគ្រោះដាក់ពាក្យបណ្ដឹង និងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដ.ន្ទាទោសតាមច្បាប់៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment