ញាក់សាច់! យូរៗបានមកលេងស្រុកម្តង លោក ខេមរៈ សេរីមន្ត ថតរូបលោកយាយទាំងពីររបស់ខ្លួននៅមុខឡាន Roll Royce និងរៀបរាប់ថា…

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលតារាចម្រៀង ខេមរៈ សេរីមន្ត បានប្រឡូកក្នុងវិស័យសិល្បៈ ដើម្បីបម្រើអារម្មណ៍បងប្អូនញាតិមិត្តទស្សនិកជន ស្តាប់កម្សាន្តជាមួយនឹងតន្ត្រី ដែលអាចរំសាយនិង បន្ធូរអារម្មណ៍ដែលតានតឹងពី ភាពសោកសៅ ឬភាពធុញទ្រាន់ផងដែរ។

ជាការពិតណាស់ ក្រៅពីភាពជោគជ័យការងារមមាញឹក នៅក្នុងអាជីពជាតារាចម្រៀងនិង មុខជំនួញ លោកក៏តែងតែមិនភ្លេចពីកាតព្វកិច្ចជាឪពុកដ៏ល្អ ដែលនៅក្បែរគ្រួសារស្ទើរតែគ្រប់កម្មវិធី ដោយព្យាយាមឆ្លៀតពេលដើម្បីកំដរគ្រួសារជានិច្ច។

ដោយលែកនៅមុននេះបន្តិច តារាចម្រៀង ខេមរៈ សេរីមន្ត បានមកលេងលោកយាយរបស់លោកនៅឯស្រុកកំណើត ដោយលោកបានថតរូបយាយៗរបស់លោក នៅមុខរថយន្តទំនើប Roll Royce របស់លោកដែលទើបនិងតិច និងបានប្រាប់ថា: យូៗបានមកលេង

លោកយាយម្តងសប្បាយចិត្តណាស់សូមអោយលោកយាយទាំងពីរមានសុខភាពល្អនឹងព្រះជនយឺនយូ🙏 លោកយាយពាក់អាវសរ គាត់ត្រូវជាប្អូនលោកតាខេមរៈបង្កើត នឹងយាយពាក់អាវប្រផេះត្រូវជាបងថ្លៃលោកតាខេមរៈបង្កើតដែរ តែត្រូវជាប្អូនជីដូនមួយលោកតាខេមរៈទៀតស្រលាញ់ពួកគាត់ខ្លាំងណាស់🥰៕

Related posts

Leave a Comment