មិនចេះតិចតោន! ឃាត់ចាប់បានបង្គានាំចូលពីប្រទេសវៀតណាមខូចគុណភាព រហូតដល់ទៅចំនួន….

យោងតាមហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា: ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១នេះ លោកឧត្តម

សេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ច និងលោកនាយការិយាល័យ បានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចកាំកុងត្រូល ដោយបានធ្វេី

ការឃាត់ចាប់បានបង្គានាំចូលពីប្រទេសវៀតណាមខូចគុណភាព ដែលមានផ្ទុកដោយសារធាតុគីមីដេីម្បីរក្សាទុកបានយូរ ដែលមានផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកដែលបរិភោគ ចំនួន៦ តោន និង៥០០ Kg៕

Related posts

Leave a Comment