១០០ឆ្នាំមានម្តង! ថ្ងៃតែមួយ នារី ៣ នាក់ នាំគ្នាមកលោ.តទឹកនៅលើស្ពាន ដោយម្នាក់ៗមានវិបត្តិខុសគ្នា តែចុងក្រោយ….

យោងតាមប្រភពព័ត៌មានពីហ្វេសបុកសារព័ត៌មាន BKK News បានឲ្យដឹងថា: រឿង១០០ឆ្នាំមិនទាន់ជួបម្ដងទេ! នារី ៣នាក់ មកកាន់ស្ពានជ្រោយចង្វា រួចលោ.តទឹកជាបន្តបន្ទាប់ ប៉ុន្តែពួកគេមិនបានស្លា.ប់ ដូចបំណងនោះទេ បងប្អូនខ្មែរឥស្លាម នៅខាងក្រោមស្ពានជួយទាន់ពេលវេលា។

តាមប្រភពដដែលបានរៀបរាប់ថា: នៅល្ងាចថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វា ស្ពានមិត្តភាពកម្ពុជាជប៉ុន ក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ករណីទី១ ស្ត្រីមាក់ឈ្មោះស្រី អាត អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្វាមីឈ្មោះសេម មុខរបរជាទាហានជើងទឹកពាក់ស័ក្តិ៤ ដោយនារីជាប្រពន្ធ មិនបានប្រាប់ពីទីតាំងអង្គភាពនោះទេ ហើយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់ កូនទី១ អាយុ១៨ឆ្នាំ កូនទី២ អាយុ ១២ឆ្នាំ។

ករណីទី ២ បន្ទាប់ពីនារីខាងលើលោ.តពីលើស្ពាន រួចហើយនោះក៏មានយុវតីចំនួនពីរនាក់ មានវ័យប្រមាណជិត២០ឆ្នាំ ដែលម្នាក់ក្នុងចំណោមពួកគេអះអាងថា នាងទាំង២នាក់ជាអ្នកបោកអ៊ុត មានវិបត្តិរឿងម្ចាស់ខោអាវថា បានបាត់លុយចំនួន២០ម៉ឺនរៀល ស្ដីបន្ទោស

ដោយខ្លួនមិនបានយកក៏ឈឺចិត្ត បាននាំគ្នាមកលើស្ពានជ្រោយចង្វា មកដល់ចំណុចដែលស្ត្រីខាងខាងលើលោត ដែលបន្សល់ទុកម៉ូតូនោះ ក៏បានដោះស្បែកជើង និងកាបូបទុកក្បែរម៉ូតូជនរងគ្រោះខាងលើ ដែលនៅកណ្តាលស្ពាននោះ

ដោយខ្លាចខ្ពស់ក៏នាំគ្នាដើរចេញពីទីនោះ ដោយភ្លេចយកកាបូបនិងស្បែកជើង ទៅតាមរួចសំដៅទៅគល់ស្ពានត្រើយខាងកើត រួចលោ.តចុះពីលើស្ពានទាំងពីរនាក់ មកលោ.តនៅច្រាំងទន្លេ តែពួកនាងទាំងពីរបានហែលឡើងគោកមកវិញ ដោយពុំមានអ្នកណាជួយសង្គ្រោះទេ គឺឡើងគោកវិញដោយខ្លួនឯង។

នារីទាំងបីនាក់ មានវិបត្តិផ្លូវចិត្តមកលោតទឹកមិនបានស្លាប់ដូចបំណងនោះទេ ពោលគឺស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច ព្រមទាំងប្រជានេសាទស្រង់ទាន់ពេល។ រីឯ២នាក់ទៀត គឺពួកនាងបានហែលទឹកឡើងមកលើគោកវិញដោយខ្លួនឯង៕

Related posts

Leave a Comment