ឧកញ៉ាឡេង ណាវ៉ាត្រា ហូបអាហារមុខផ្ទះសាមញ្ញៗ តែកុំមើល Background ឡាន អមណាស់

ជាក់ស្តែងណាស់ ក្នុងពេលថ្មីៗនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា មានជីវិតមួយដែលអស្ចារ្យ ដោយមានឈ្មោះល្បីល្បាញ មនុស្សគ្រប់គ្នាតែងស្គាល់លោក មិនតែប៉ុណ្ណោះ លោកថែមទាំងមានមុខជំនួញការរកស៊ីជោគជ័យដែលរីកចម្រើនទៅមុខគួរឲ្យកត់សម្គាល់ ជាពិសេស អ្វីដែលមិនអាចបំភ្លេចបាននោះគឺ មានគ្រួសារតូចមួយ សែនបរិបូណ៌ថែមទៀត។

គួរបញ្ជាក់ថា គ្រួសាររបស់រូបលោកមើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ ដោយមានវត្តមានរបស់ភរិយាយ៉ាងស្រស់សោភា និងកូនតូចៗចំនួន ៣នាក់ផ្សេងទៀត។

គួរបន្ថែមថា កាលពីថ្មីៗនេះ លោកឧកញ៉ា បានបង្ហាះរូបមួយសន្លឹក ដែលវាពិតជាព្រួយមួយបាញ់បានសត្វពីរមែន។​ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូបលោកបានបង្ហាញរូបភាពយ៉ាងមានសេចក្តីសុខជាមួយភរិយាលើតុបាយ ពេលល្ងាច មិនតែប៉ុណ្ណោះ លោកក៏បានបង្ហាញនូវទិដ្ឋភាពភ្ញាក់ផ្អើលជាមួយនឹង រថយន្តដែលតម្រៀបជួរគ្នា បន្តបន្ទាប់ដែលមើលទៅពិតជាអស្ចារ្យខ្លាំងណាស់។

Related posts

Leave a Comment