ថាមែនៗ! ក្រោយថៅកែពេជ្រ ទ្រី ដាណា មិនទទួលយកឆាកដែលសង់ខុសពីរូបភាព ពេលនេះខាងម្ចាស់ឆាកបានសម្រេចធ្វើរឿងនេះជូនលោកស្រីភ្លាមៗ ដោយ….

ដូចប្រិយមិត្តបានជ្រាបហើយថា មុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា មានការតូចចិត្ត រហូតទ្រាំមិនបាន មិនអាចទទួលយកបាន លោកស្រីក៏បង្ហោះសារបញ្ជាក់ថា:

បងប្អូនជួយមើលអ្នករៀបចំកម្មវិធីចង់បោកប្រាស់ខ្ញុំ មកយកលុយកក់ខ្ញុំថាធ្វើបែបនេះ (មានរូបគំរូ)ហើយពេលធ្វើឆាកកម្មវិធីជិតដល់ម៉ោងហើយមករៀបបែបនេះអោយខ្ញុំទៅវិញ 😢😢បែប

នេះមានចេតនាច្បាស់ណាស់ចង់បំបាក់មុខខ្ញុំក្នុងកម្មវិធីមកលើរូបខ្ញុំផ្ទាល់ដូច្នេះ កម្មវិធីនេះប្រហែលត្រូវលើកម៉ោង រឺលើកថ្ងៃ ហើយចំពោះថ្លៃខូចខាតទាំងប៉ុន្មានខាងអ្នករៀបចំដេគ័រនេះទទួលខុសត្រូវទាំងស្រុង។

ក្រោយសម្តែងការមិនពេញចិត្ត ពេលនេះខាងអ្នករៀបចំឆាក បានសម្រេចធ្វើរឿងមួយនេះភ្លាមសម្រាប់ថៅកែពេជ្រ ទ្រី ដាណា ដោយលោកស្រីបានប្រាប់ថា: សូមជំរាបដល់បងប្អូនតំណាងចែកចាយនិងមហាជនទាំងអស់កម្មវិធីចែកមាសដឹងចែកឡានត្រូវបានលើកម៉ោង

រង់ចាំដេគ័លឲ្យគេរៀបចំឆាកឲ្យបានត្រឹមត្រូវសាឡើងវិញម្ដងទៀតម៉ោង 2:00 ទើបយើងរៀបចំធ្វើកម្មវិធីនេះប៉ុន្តែបើសិនជាឆាកខាងដែលគាត់ធ្វើមិនទាន់ទេគឺយើងនឹងត្រូវលើកថ្ងៃកម្មវិធីតែម្ដងរាល់ការខូចខាតដែលក្រុមហ៊ុនបានខូចខាតក្នុងថ្ងៃនេះខាងដេគ័និងឆាកនឹងទទួលខុសត្រូវទាំងស្រុង៕

Related posts

Leave a Comment