មានចឹងទៀត! ប្តី ខឹងប្រពន្ធជំពាក់លុយធនាគារច្រើនកន្លែងពេក ក៏លើកដៃបញ្ចប់ជីវិ តប្រពន្ធ ដោយ….

យោងតាមសារព័ត៌មាន CPC News បានឲ្យដឹងថា: មានករណីបុរសចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយបានពាក់ព័ន្ធនឹកករណី អា.ករ ប្រពន្ធរបស់ខ្លួន។

ការឃាត់ខ្លួនប្តីខាងលើ បានដោយជោគជ័យនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង សម្របសម្រួលនីតិវិធីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បានអោយដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ករណីយ៉ាងព្រៃផ្សៃនេះគឺ កើតឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចក្នុងចំការស្វាយ ភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ប្តីមានឈ្មោះ ពុធ ថាន អាយុ៧០ឆ្នាំ ត្រូវជាប្តីរបស់ស.ព ឈ្មោះ ជឹម ផា អាយុ៥៥ឆ្នាំ។

មូលហេតុ នៃអំពើឃាតកម្ម នេះ គឺ ដោយសារប្រពន្ធបានជំពាក់លុយធនាគារច្រើនកន្លែង ពេក ខ្ចីពីមួយទៅសងមួយ មិនសល់លុយ ទើបឈានទៅដល់ជ្រុលដៃសម្លាប់ជនប្រពន្ធ តែម្តង៕

Related posts

Leave a Comment