ក្តៅៗ! អាជី និងតួរក្នុងរឿង ទុំទាវ២០២១ ទទួលបានលិខិតអញ្ជើញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ អោយទៅជួបនៅថ្ងៃទី….

នៅមុននេះបន្តិចតាមហ្វេសបុកផេចរបស់ លោក ហេងឡុង បានបង្ហោះសារបន្ថែមទៀតជុំវិញវីដេអូរឿងបែបកំប្លែងរបស់តារាហ្វេសបុកលក់ឡេ គឺកញ្ញា ជីៗ និងក្រុមការងាររបស់កញ្ញា ដោយលោកបានលើកឡើងថា: “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima

និងអ្នកសម្ដែងរឿង ទុំទាវ ក្នុងផេក Hokima ចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ ក្រោយមានការរិះគន់ខ្លាំងពីសំណាក់មហាជន”

គួរបញ្ជាក់ថា តារាហ្វេសបុក លក់ឡេ គឺកញ្ញា អាជី និងប្អូនស្រីរបស់កញ្ញា បានចេញមកសុំទោសជាលើកទី៣ ទៅកាន់មហាជនខ្មែរ និងក្រសួង ក្នុងទឹកមុខស្រពោនខ្លាំង ថែមទាំងប្រាប់ពីមូលហេតុដែលគាត់ថតរឿងនេះ គឺដោយសារចង់អោយបងប្អូន

បានសើច ហើយគាត់ក៏ស្រលាញ់ខាងសិល្បះ និងគិតថាមើលទៅមិនអី ព្រោះឃើញតាមរឿងកំប្លែងមួយចំនួននៅលើឆាក ក៏បានតុបតែងខ្លួនដូចជាសង្ឃដែរ៕

Related posts

Leave a Comment