រំភើបជំនួស! តូតា Surprise រថយន្តទំនើបថ្មី ដឹកជូនអ្នកមានគុណដល់ផ្ទះ ថែមទាំងប្រាប់ថា… (មានវីដេអូ)

Vannak Chhoune, [04.02.21 14:13]
ដូចប្រិយមិត្តហ្វេនៗច្បាស់ជាបានស្គាល់រួចមកហើយ តារាសម្តែងជួរមុខដ៏មានប្រជាប្រិយភាព អ្នកនាង ម៉ាក សែនសូនីតា ដែល ជាទូទៅមហាជនគ្រប់ស្រទាប់ស្គាល់អ្នកនាង តាមរយៈឈ្មោះហៅខ្លី នោះគឺ អ្នកនាង តូតា។ រលឹកដល់ប្រវត្តិ អ្នកនាង ម៉ាក សែនសូនីតា គឺជា

តារាដ៏ឆ្នើមមួយរូបដែលបានកសាងកេរ្តិ៍ឈ្មោះ និង ស្នាដៃជាច្រើនគួរជាទីមោទនៈ។ បច្ចុប្បន្ននេះ អ្នកនាងបានចាប់ដៃគ្នាចូលរឿងមង្គលការកសាងអនាគត ជាមួយលោក ប៉ុល វិបូ ក្នុងឆ្នាំ២០២០ ហើយពេលនេះក៏មានកូនដំបូងសម្រាប់ជីវិតផងដែរ។ ដោយលែកកាលពី

ម្សិលមិញពេលរាត្រី អ្នកនាង ម៉ាក សែនសូនីតា បានធ្វើអោយអ្នកមានគុណរបស់អ្នកនាងទាំងពីរ រំភើបជាខ្លាំង ក្រោយពីអ្នកនាង ម៉ាក

សែនសូនីតា បានទិញរថយន្តទំនើបមួយថ្មី ជូនដល់លោកប៉ាអ្នកម៉ាក់ ជាការដូរសម្រាប់ចូលឆ្នាំចិនខាងមុននេះ ក្នុងនោះអ្នកនាង បានរៀបរាប់ថា: “ឆ្នាំថ្មីហេងហេង កាដូធំមួយជូនប៉ាម៉ាក់ ប៉ាម៉ាក់ថាមានឡាននឹងស្រួលដឹកបូនីតតូដើរលេង 😍”៕

Vannak Chhoune, [04.02.21 14:13]
[ Photo ]

Related posts

Leave a Comment