សម្ដេចប្រកាសថា វ៉ាក់សាំងចិន មកដល់កម្ពុជានៅថ្ងៃទី ០៧ នេះហើយ

យោងតាមសារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទៅក្នុងគ្រុបតេឡេក្រាម បានឱ្យដឹងថា « សម្ដេចបានទទួលពត៌មានពី លោកម៉មប៊ុនហេងថា វ៉ាក់សាំងនឹងមកដល់ថ្ងៃទី​០៧ គឺថ្ងៃអាទិត្យនេះ ហើយដូចការប្រកាសរបស់សម្ដេចកន្លងទៅ គឺលោកបានបញ្ជាក់ថាវ៉ាក់សាំងមកដល់ សម្ដេចនឹងទៅទទួល ហើយឥឡូវនេះគឺ ត្រូវរៀបចំកម្មវិធីទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះពោធិ៍ចិនតុង » ។

ទន្ទឹមនឹងនោះ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនកាលពីព្រឹកថ្ងៃទី ១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជានឹងទទួលបានវ៉ាក់សាំងប្រមាណ ២០លានដូស ។ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស និងទិញតាមកូវ៉ាក់ ១ លានដូស ព្រមទាំងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់ ៣ លានដូស ។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ ៕

Related posts

Leave a Comment