មិនទាន់ចប់ទេ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងចាត់វិធានការ កញ្ញា ជី និងក្រុមការងារកញ្ញា ក្រោយសម្តែងរឿង ទុំទាវឆ្នាំ២០២១ នេះបើតាម….

នៅមុននេះបន្តិច លោក ហេងឡុង បានបង្ហោះសារប្រតិកម្មខ្លាំងៗទៅលើវីដេអូរឿងបែបកំប្លែងរបស់តារាហ្វេសបុកលក់ឡេ គឺកញ្ញា ជីៗ និងក្រុមការងាររបស់កញ្ញា ដោយលោកបានលើកឡើងថា: “ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

នឹងចាត់វិធានការចំពោះក្រុមសំដែងវីដេអូខាងក្រោមនេះ ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា។” ថែមពីនេះទៀត លោកអាចារ្យធំ ក៏បានបង្ហោះសារបែបនេះចំពោះករណីខាងលើថា: “មិននិយាយច្រេីន! គឺអូសក្បាលហ្វូងអាថោក

មេថោក អស់នេះដាក់គុក ជាជាងត្រឹមតែព្រមានដូចសព្វមួយដង។ 👉មេីលឃេីញទោសធំៗ៣ : ទោសប្រមាថ អក្សរសិល្ប៍ ជាតិ (បំផ្លាញច្បាប់ដេីម រឿង ទុំទាវ) ទោសជាន់ឈ្លី តម្លៃ វប្បធម៌ ជាតិ។ ទោសប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិ។ ដេីម្បី

ប្រយោជន៍ខ្លួនបំផ្លាញតម្លៃជាតិ👎”។ គួររំលឹកថា តារាហ្វេសបុក លក់ឡេ គឺកញ្ញា អាជី បានសម្តែងរឿង ទុំទាវឆ្នាំ២០២១ ជាមួយនិងប្អូនស្រីរបស់កញ្ញា និងក្រុមការងារ ហើយមូលហេតុដែលផ្ទុះការរិះគ ន់គឺនៅត្រង់ថា មានឈុតឆាកសម្តែងជាលោកសង្ឃបានប្រើប្រាស់ពាក្យមិនល្អ និងកាយវិការមិនសូវសមរម្យ ដែលមហាជនគិតថាប៉ះពាល់ដល់សាសនាជាខ្លាំង យ៉ាងណាកញ្ញាក៏បានចេញមកសុំទោសជាសាធារណៈរួចមកហើយ៕

Related posts

Leave a Comment