ជួយស៊ែរអោយកូនខ្មែរបានដឹងផង! នេះហើយលោកតា ស ដែលប្រើប្រាស់ស្ទើរតែមួយជីវិត សិក្សារ ស្រាវជ្រាវ និងជួយជុលប្រាសាទក្នុងតំបន់អង្គ ហើយ….

តាមការលើកឡើងដ៏វែងចេញពីហ្វេសបុកផេចមានឈ្មោះថា “ក្រុមកេរដំណែលខ្មែរ – Kerdomnel Khmer Group (KDNK)” បានបញ្ជាក់ថា: យើងខ្ញុំសូមគោរពដឹងគុណចំពោះលោកតា 🙏🙏🙏 លោក ហង់រី ម៉ាហ្សាល់ (Henri Marchal, 1876-1970)

អ្នកសៀមរាបតែងហៅគាត់ថា “លោកតា ស”។ លោកគឺជាអ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ាប្រទេស (ហៅកាត់ថា EFEO) ជាប្រធានអភិរក្សដ្ឋានអង្គរ និងជាអ្នកដឹកនាំគម្រោងជួសជុលប្រាសាទជាច្រើននៅក្នុងតំបន់អង្គរ រយៈពេលជាង៧០ឆ្នាំ។

លោកបានកើតនៅក្នុងឆ្នាំ១៨៧៦ នៅទីក្រុងប៉ារីស៍ ប្រទេសបារាំង។ នៅឆ្នាំ១៩១៧ លោកបានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីធ្វើការជួសជុលប្រាសាទនៅតំបន់អង្គរ (ក្រោយពេលលោក ហ្សង់ កូម៉ៃ Jean Commaille ប្រធានអភិរក្សដ្ឋានអង្គរដំបូងគេបានស្លាប់នៅក្នុង

ឧបទ្ទេវហេតុចោរប្លន់តាមផ្លូវ) ក្នុងនាមជាសមាជិកសាលាបារាំងចុងបូព៌ាប្រទេស និងប្រធានអភិរក្សដ្ឋានអង្គរ។ លោកក៏ជាអ្នកជួសជុលប្រាសាទបន្ទាយស្រី ដោយយកបច្ចេកទេសអាណាស្ទីឡូសមកប្រើដំបូងគេនៅប្រទេសកម្ពុជា។ ស្ទើរតែពេញមួយជីវិតរបស់លោកគឺបានបូជា

ចំពោះការងារស្រាវជ្រាវ ជួសជុល អភិរក្ស និងថែរក្សាបុរាណរបស់ខ្មែរជាច្រើន ជាពិសេសគឺប្រាសាទនៅតំបន់អង្គរតែម្តង។ លោកតា ហង់រី ម៉ាហ្សាល់ បានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ ១៩៧០ នៅលើទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងជន្មាយុ ៩៤ឆ្នាំ។

យើងខ្ញុំសូមលើកហត្ថប្រណម្យ និងសូមគោរពគាវរកិច្ចចំពោះដួងវិញ្ញាណក្ខន្ធរបស់លោកតា និងសូមគោរពដឹងគុណចំពោះលោកតា ដែលបានបូជាអស់ពីកម្លាំងកាយចិត្តចំពោះការស្រាវជ្រាវ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជារហូតដល់អវសាន្តនៃជីវិតចុងក្រោយ។ សូមវិញ្ញាណក្ខន្ធរបស់លោកតា បានទៅកាន់ឋានសុគតិភព៕

Related posts

Leave a Comment