ថាមែនៗ! ចេញហើយលទ្ធផល និងការដាក់ទោសគ្រូនៅសាលាសន្ធម៉ុកយកលុយសិស្សមួយខែ៦ម៉ឺនរៀល ដោយគ្រូនេះត្រូវបាន….

គួររំឭកបន្តិចថា មានករណីផ្ទុះផ្អើលការរិះគន់ពេញក្នុងបណ្តាញសង្គម ក្រោយកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ មានគណនីហ្វេសប៊ុកជាអាណាព្យាបាលសិស្សម្នាក់ មានឈ្មោះ Bunthoeun Ev បានទម្លា យរឿងមួយថា: កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុកបណ្តេញ

ចេញពីថ្នាក់ តាមការបោះសម្តីរបស់អ្នកគ្រូបាននិយាយថា បើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុកបើមិនរៀនគួរក៏ត្រូវបង់លុយដែរ ថ្លៃរៀនគួដឹងគុណគ្រូមួយខែ ៦០០០០ ៛ ដែរ sic តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំខំរកលុយឱ្យកូនរៀនគួរមិន

បានផង។ ក្រោយមកក៏មានករណីផ្សេងមួយទៀត បានទម្លា យករណីស្រដៀងនិងបញ្ហាខាងលើថា: “ខ្លួនក៏បានជួបរឿងស្រដៀងគ្នាបែបនេះផងដែរ ដោយកូនប្រុសពៅរបស់គាត់ រៀនថ្នាក់ទី ៦ នៅសាលាសន្ធរម៉ុកដែរ ហើយត្រូវបានគ្រូទាលុយ ៦ ម៉ឺនរៀល តាំងពីចូលរៀនទី

១”។ ជាក់ស្តែងគិតត្រឹមថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២១ នេះ ខាងមន្ទីរអប់រំរាជធានីភ្នំពេញ ក្រោយពីបានធ្វើការស្រាវជ្រាវ និងតាមដានរកការពិតជុំវិញបញ្ហានេះរួចមក ក៏បើកការប្រជុំសម្រេចបានចេញជាផ្លូវការ និងបានសម្រេចដាក់ពិន័យប្តូរគ្រូបង្រៀនម្នាក់ដែលយកលុយពីសិស្សនោះ ចេញពីតាំងសាលាបឋមសិក្សាសន្ធរម៉ុក ទៅកាន់សាលាសែនសុខវិញ៕

Related posts

Leave a Comment