សូមចូលរួមអបអរផង! ពេលនេះ វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ទទួលបានតួនាទីថ្មីដ៏ខ្ពស់មួយ គឺស្មើនឹង….

គួររំលឹកបន្តិចថា ម្ចាស់មេដាយមាស៣ជំនាន់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (South East Asian Games) វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានចូលរោងភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងដ៏ស្រស់សង្ហារម្នាក់ ឈ្មោះថា កែវ ដេវិត ហើយក៏ត្រៀមរួចរាល់សម្រាប់ថ្ងៃមង្គលការរបស់

ពួកគេនាថ្ងៃខាងមុខឆាប់ៗនេះ។ អ្វីដែលធ្វើអោយ វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី មានភាពល្បីល្បាញនោះគឺ ក្រៅពីមានសមត្ថភាពខ្ពស់ខាងតេក្វាន់ដូ វីរកីឡាការិនី រូបនេះ ក៏មានសម្រស់ស្រស់ស្អាតមិនធម្មតា ជាមួយនិងកំពស់ដ៏ខ្ពស់ផងដែរ ហើយអ្វីកាន់តែគួរឲ្យចាប់

អារម្មណ៍ និងត្រេកអរជំនួស វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នៅពេលនេះគឺកញ្ញា បានទទួលតួនាទីជាជំនួយការសម្តេចប្រធានព្រឹទ្ធសភា ឋាន:ស្មើនឹងអគ្គនាយក! នៅពេលនេះ ងារឡើងជា លោកជំទាវ ហើយ!៕

Related posts

Leave a Comment