សោកស្តាយណាស់! លោកម្ចាស់ ឃឿន គង់នៅក្រោមទឹកជ្រោះតាម៉ា វត្តដំបូកខ្មៅតែអង្គឯងជាង២០ឆ្នាំ បានសុគតហើយ ដោយសារតែ…

មានការសោកស្តាយមួយបានកើតឡើងបន្ទាប់ពីលេចលឺអំពីការសុគតរបស់ លោកម្ចាស់ ឃឿន នេះបើយោងតាមគណនីហ្វេសបុកឈ្មោះ ភិក្ខុ រុក្ខមូល បានរៀបរាប់ថា: សូមញាតិញោមជ្រាប លោកម្ចាស់ ឃឿន គង់នៅក្រោមទឹកជ្រោះតាម៉ា វត្តដំបូកខ្មៅ លើភ្នំត្បែងមានជ័យ

សុគតហើយ លោកគង់នៅក្រោមល្អាងទឹកជ្រោះមួយអង្គឯង ជាង២០ឆ្នាំ ហើយ ឥលូវពេលវេលា ដល់លោកត្រឡប់វិញហើយ 🌳 នេះហើយជាសង្ខារធម៌ គ្មានជនណាម្នាក់គេចផុតឡើយកិច្ចដែលលោកបដិបត្តិ កាន់ខន្តីមិននិយាយច្រើនឆ្នាំបដិបត្តិសមាធិរហូត។ លោកមិនធ្លាប់

មានគ្រួសារឡើយញោមទាំងពីរស្លា ប់ចោល កំព្រានៅជាមួយមារ។ 🌳 ករុណា អាត្មា បានជួបលោក២ដង មុនសុគត អាត្មាបាន ឡើងទៅវត្តដំបូកខ្មៅទទួលដំណឹងថា លោកអាពាធ ដល់លូវលោកសុគតបាត់ហើយ ញាតិញោមមុខជាស្គាល់ហើយទឹកជ្រោះដំបូកខ្មៅ ហៅថាជ្រោះតាម៉ាន លោកគង់នៅខាងក្រោមនោះឯង។សូមវិញ្ញាណខន្ធលោកម្ចាស់កាន់សុគតិភព៕

Related posts

Leave a Comment