ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី រំជួលចិត្ត មកមើលស្ពានចំណាស់របស់លោក មានអាយុកាល ៣១ ឆ្នាំ ប្រុងនឹងត្រូវវាយចោរ ព្រោះតែ…

យោងតាមសំនេររបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់រំលឹកចំពោះស្ពានចំណាស់ ២ ដែលជាស្ពានឯកឧត្តមបណ្ឌិត បានសាងសង់តាំងពីឆ្នាំ១៩៩០ ដោយឯកឧត្តមបណ្ឌិត បានរៀបរាប់ថា: ក្រោយ រំដោះ ថ្ងៃ ៧មករា ឆ្នាំ ៧៩ខ្ញុំ បាន បន្សល់ ទុក អនុស្សាវរីយ៍ ជាច្រើន នៅក្នុង

មូលដ្ឋាន ឃុំរវៀង ស្រុក សំរោង ខេត្ត តាកែវ និយាយដោយឡែក ដែល ជា ដែន ដី កំណើត របស់ ខ្ញុំ ផ្នែក អាណាចក្រ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ស្ពាន ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក និង សំណង់ សាធារណៈ ជាច្រើន ទៀត ក្នុង នោះផ្នែក ពុទ្ធិចក្រ ក៏បាន ចូលរួម ចំណែក ជួយក៏សាង ជា

ច្រើន ផងដែ ។ វេលាម៉ោង ៩ព្រឹក ថ្ងៃ អង្គារ៍ ទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១នេះខ្ញុំ បាន ធ្វើ ដំណើរ ឆ្លងកាត់ តាមផ្លូវ លេខ១២៥ លេីកំណាត់ វត្ត ប្រាសាទ នាងខ្មៅ ចម្ងាយ ៥គីឡូម៉ែត្រ ឆ្ពោះ ទៅកាន់ ប្រាសាទ ភ្នំជីសូរ ឃុំរវៀង ស្រុក សំរោង ខេត្ត តាកែវ ដែលខ្ញុំ បាន សាងសង់ស្ពាន ពីរកន្លែង គឺ ស្ពាន

តាដុំ និង ស្ពាន តាកុច កាលពីឆ្នាំ ១៩៩០ គឹតមកដល់ពេលនេះ មាន អាយុកាល ៣១ឆ្នាំ កន្លងផុតទៅហេីយ ពេល បច្ចុប្បន្ន នេះ ត្រូវ ពង្រឺកផ្លូវ លោក មេឃុំ បាន ទូរសព្ទ ទៅ ខ្ញុំ សុំ វាយ ស្ពាននេះ ចោល សាងសង់ ស្ពាន ធំជាងនេះជំនួស វិញ តេីខ្ញុំ យល់ព្រម ដែឬអត់ទេ ដោយ សារតែ ស្ពាន ថ្ម ពីរនេះ ខ្ញុំ

សាងសង់ ដេីម្បី រំលឹក គុណ លោកកា ម៉ុង ដែល ជាឪពុក របស់ ខ្ញុំ ត្រូវ បាន ខ្មែរ ក្រហម ចាប់ចង គាត់ នៅភូមិ ត្រពាំង ស្តុក បណ្តេីមក តាម ផ្លូវនេះ យកទៅសម្លាប់គាត់ ចោលនៅ ខាងលិច វត្ត ប្រាសាទ នាងខ្មៅ កាលពី ថ្ងៃ ទី៥ ខែកុម្ភៈ ឆ្នាំ ១៩៧៩ អីចឹង ហេីយបាន ជាខ្ញុំ សុំកុំ អាលអោយ វាយចោល ទុកអោយ ខ្ញុំទៅ ថតរូបទុក ជាចុងក្រោយ នៅថ្ងៃ ទី២ ខែកុម្ភៈ នេះសិន ៕

Related posts

Leave a Comment