កូនគេកូនយើង! ស្តែងៗវីដេអូទាំងស្រុងពេលរថយន្តធំ បើកបុក និងកិ នម៉ូតូក្មេងប្រុសស្រី២នាក់ បណ្តាលអោយ… (មានវីដេអូ)

យោងតាមប្រភពព័ត៌មានរបស់ Huy Bunleng News បានជូនដំណឹងថា: រូបភាពពីកាមេរ៉ាសុវត្ថិភាព រថយន្តធំមួយគ្រឿងបុ កម៉ូតូ ហើយបើករត់គេច បណ្តាលឲ្យក្មេងប្រុសអាយុ១០ឆ្នាំម្នាក់បាត់ប ង់ជីវិ ត និងបងស្រីអាយុ១៥ឆ្នាំម្នាក់ទៀតរងរបួ ស កាលពីថ្ងៃ០១កុម្ភៈម្សិលមិញ នៅផ្លូវជាតិលេខ៤ ឃ្លាំងលើ សង្កាត់លេខ១ក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លើផ្លូវ ជាតិលេខ៤ ត្រង់ចំណុចមុខស្ថាននីយ៍ប្រេង PTT ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នា ក់ចរា ចរណ៍មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿង (មិនទាន់ស្គាល់ម៉ាក)

មានទិសដៅចេញពីក្រុងព្រះសីហនុ បានបុ កប៉ះម៉ូត ០១គ្រឿង ម៉ាក SIRUIS ពណ៌ ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរ ឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អាយុ ១៥ឆ្នាំ រួមដំណើរដោយប្អូនប្រុសម្នាក់ឈ្មោះ ឈិក សូរិយា អាយុ ១១ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ១

ក្រុងព្រះសីហនុ មានទិសដៅ ស្របគ្នា បណ្ដាលឲ្យ ១.ក្មេងប្រុសឈ្មោះ ឈិក សូរិយា អ្នករួមដំណើរលើម៉ូតូ បា ត់ប ង់ជីវិ តនៅនឹងកន្លែងកើតហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ២. ឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អ្នកបើកបរម៉ូតូ រងរបួ សស្រាល ។ ក្រោយពេលកើតហេតុរថយន្ត បានបើកបន្តទៅមុខគេចបាត់ពីកន្លែងកើត សមត្ថកិច្ច កំពុងស្រាវជ្រាវរកបន្ត៕

Related posts

Leave a Comment