ចន ច័ន្ទលក្ខិណា ផ្ដាំទៅ Miss Grand តំណែងថ្មី ត្រូវរៀបចំអត្តចរិតឱ្យល្អ មិនត្រូវតបតគ្រប់បញ្ហាក្នុងបណ្តេញសង្គម

បើកឆាកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះ ស្ថាប័ន Miss Grand Cambodia ដែលជាកម្មវិធីប្រកួតសម្រស់ប្រឡងជ្រើសរើសបវរកញ្ញាដែលមានទាំងរូបសម្រស់ និង សមត្ថភាព ចំណេះដឹងនៅកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានស្ដីពីការផ្ទេរតំណែង និង គ្រងកមុដសាជាថ្មី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២០ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសដកតំណែងកញ្ញា សេង រដ្ឋា ជាផ្លូវការ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ។

បវរកញ្ញាឯកគ្រងមកុដដែលទទួលតំណែងបន្តពីកញ្ញា សេង រដ្ឋា គឺបវរកញ្ញា លីវ ជីលី ដែលជាប់ជ័យលាភីលំដាប់រងទី ២ ខណៈជ័យលាភីលំដាប់រងទី ១ កញ្ញា លឹម សុធាវី ក៏ត្រូវបានដកតំណែងដែរ ព្រោះមិនព្រមទទួលតំណែងបន្តពី សេង រដ្ឋា ។

មើលឃើញការរុញតំណែងកញ្ញាឯកគ្រងមកុដ Miss Grand Cambodia ពីមួយទៅមួយ ក្នុងនោះគេឃើញតារាសម្ដែងជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងនាមជាសិល្បការិនីរៀមច្បង អ្នកនាងបានបង្ហោះសារក្នុងន័យទូន្មានទៅកាន់ប្អូនៗដែលទើបទទួលតំណែងថ្មី ពិសេសទៅកាន់ជ័យលាភីរងទី ៤ ថ្មីឈ្មោះ ខាត់ ស្រីច័ន្ទ ដែលប្រើទំព័រហ្វេសប៊ុកឈ្មោះឱ្យចេះរៀបចំអត្តចរិតជាបវរកញ្ញាប្រចាំប្រទេសឱ្យបានល្អ ដោយត្រូវអត់ធ្មត់មិនតបតគ្រប់បញ្ហាក្នុងបណ្ដាញសង្គម ។

ចន ច័ន្ទលក្ខិណា រៀបរាប់ថា ឱកាសស្នងមិនមែនជារឿងដែលយើងត្រូវគិតថាខ្លួនអន់នោះទេ តែគួរគិតថា គឺជាការឈោងចាប់ឱកាសនៃផ្លូវជោគជ័យមួយដែលយើងចង់ដើរដើម្បីឆ្ពោះទៅទីខ្ពស់នាពេលអនាគតរបស់ខ្លួនដោយការដែលយើងចេះដាក់ខ្លួនសម្របតាមកាលៈទេសៈ I love the way you do Smart girl Kate Cat សូមឱ្យប្អូនចាប់ផ្តើមរៀបចំអត្តចរិតជាបវរកញ្ញាប្រចាំប្រទេសដោយមិនមានការតបតគ្រប់បញ្ហាក្នុង Social Media ។

Related posts

Leave a Comment