ប្រធានាធិបតីអាមេរិក ចូ បៃដិន គម្រា.មប្រើធ.ម៌ក្តៅលើមីយ៉ាន់ម៉ានិងហៅក្រុមរដ្ឋប្.រហា.រថា «រំ.លោភ.បំ.ពា.នលទ្ធិប្រជាធិបតេយ្យ»

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគ.ម្រា.មដាក់.ទណ្.ឌ.កម្មលើមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមយោធាធ្វើរដ្ឋប្.រហា.រដោយចាប់ខ្លួនមេដឹកនាំស៊ីវិលនៃរដ្ឋាភិបាលជាប់ឆ្នោត រួមទាំងលោកស្រី អ៊ុន សានស៊ូជី ដែលជាប្រធានគណបក្សជាប់ឆ្នោត។

លោក Biden បានអះអាងថា កងកម្លាំងប្.រដា.ប់.អាវុធរបស់ប្រទេសនេះបានធ្វើរដ្ឋប្រ.ហា.រ ដោយហៅវាថា ជាការរំ.លោ.ភបំ.ពា.នដោយផ្ទាល់ទៅលើការផ្លាស់ប្តូររបស់ប្រទេសទៅកាន់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ក្រុមរដ្ឋ.ប្រ.ហា.រនេះត្រូវបានអន្តរជាតិថ្កោល.ទោសជុំវិញពិភពលោក ទៅលើបញ្ហានេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់លោក បៃដិន បានឱ្យដឹងថា អាមេរិកបានដកចេញនូវទណ្ឌ.កម្.មនៅមួយរយៈចុងក្រោយនេះផ្អែកលើដំណើរការឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។ ការបញ្ច្រាសនៃការរីកចម្រើននោះត្រូវការពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់និងអា.ជ្ញា.ធរហើយបន្ទាប់មកនឹងមានសកម្មភាពសមស្រប។ សហរដ្ឋអាមេរិកនឹងក្រោកឈរឡើង ដើម្បីប្រជាធិបតេយ្យនៅគ្រប់ទីកន្លែងដែលមានការវា.យ.ប្.រហា.រ។

ប្រទេសមីយ៉ាន់ម៉ាគឺជាគំរោងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិចអស់រយៈពេលជាច្រើនទសវត្សហើយជានិមិត្តរូបនៃភាពជោគជ័យមួយចំនួន។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមានការព្រួយបារម្ភមានកាន់តែខ្លាំងឡើងៗ អំពីការវិលត្រឡប់ទៅជារបបផ្តា.ច់.ការ។ ការខកចិត្តជាមួយលោកស្រី ស៊ូជី ដែលជាអតីតមេដឹកនាំប្.រឆាំ.ងបានកើនឡើងខ្ពស់ ជាពិសេសការតស៊ូរបស់លោកស្រីក្នុងការទប់ស្កាត់ការបង្ក្រាបជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ានៅភាគខាងលិចប្រទេស។

រដ្ឋលេខាធិការ លោក Antony Blinken បានថ្កោលទោសលើក្រុមរដ្ឋប្រហារតាមរយៈសេចក្តីថ្លែងការណ៍បានចុះផ្សាយកាលពីយប់មិញ និងអំពាវនាវដល់ក្រុមយោធាត្រូវផ្លាស់ប្តូរសកម្មភាពនោះជាបន្ទាន់។ សេតវិមានប្រើប្រាស់ពាក្យថា «ភូមា» ជំនួស «មីយ៉ានម៉ា» គឺជាការចង្អុលទៅកាន់មេដឹកនាំក្រុមរដ្ឋប្រហារ។

ពួកឧត្តមសេនីយបានវាយប្រហារចំពេលដែលមានការភ័យខ្លាចថា លោកស្រី ស៊ូជី នឹងប្រើអាណត្តិថ្មីរបស់លោកស្រី ដែលបានមើលឃើញថាធ្វើឱ្យគណបក្សដែលគាំទ្រដោយយោ.ធាអា.ម៉ាស់មុខនៅក្នុងការបោះឆ្នោតធ្វើឡើងកាលពីឆ្នាំមុន ដើម្បីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញនិងដកអំណាចរបស់ពួកគេ។ មេដឹកនាំយោធាដែលអះអាងថាការបោះឆ្នោតជាការក្លែងបន្លំនោះ បានប្រកាសពីការដាក់ប្រទេសក្នុងគ្រា.អា.ស.ន្ន និងតែងតាំងលោកអនុប្រធានាធិបតី Myint Swe អតីតឧត្តមសេនីយ៍ ជាប្រធានាធិបតីមួយរយៈ ចំណែកឯធនាគារទាំងអស់ទូទាំងប្រទេសត្រូវបិទទ្វាររហូតដល់មានការជូនដំណឹងជាថ្មី។

គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD បានចេញសេចក្តីថ្លែងការណ៍ដែលសរសេរផ្ទាល់ដោយលោកស្រី ស៊ូជី មុនពេលចាប់ខ្លួន ដោយអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ខណៈពេលជាមួយគ្នាបានព្រមានដល់ឧត្តមសេនីយ៍ទាំងនោះដែលចង់ដាក់ប្រទេសឱ្យស្ថិតក្រោមលទ្ធិផ្តាច់ការសារជាថ្មី។

(FILES) In this file photo taken on December 10, 2019 people participate in a rally in support of Myanmar’s State Counsellor Aung San Suu Kyi, as she prepares to defend Myanmar at the International Court of Justice in The Hague against accusations of genocide against Rohingya Muslims. – Myanmar’s military has detained the country’s de facto leader Aung San Suu Kyi and the country’s president in an apparent coup, a spokesman for her ruling party said February 1, 2021. (Photo by Sai Aung Main / AFP)

Related posts

Leave a Comment