យ៉ាប់ហើយ! ពេលនេះពលរដ្ឋប្រទេសមីយ៉ាន់ម៉ា ផ្អើលនាំគ្នាទៅសម្រុកដកលុយ និងទិញស្បៀងទុក ក្រោយលោកស្រី អោង សាន ស៊ូជី ត្រូវចាប់ខ្លួន ហើយ….

យោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះបានប្រកាសថា ការបោះឆ្នោតសកលថ្មីមួយនឹងត្រូវធ្វើឡើង ក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ជាមួយការសន្យាថា នឹងផ្ទេរអំណាចរដ្ឋាភិបាលថ្មី ក្រោយពីលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃ

រដ្ឋាភិបាលរបស់លោកស្រី ក្នុងនោះរួមមានទាំងប្រធានាធិបតី លោក U Win Myint ត្រូវបានយោធាចាប់ឃុំខ្លួននៅព្រឹកថ្ងៃចន្ទនេះ។ យោធាមីយ៉ាន់ម៉ាក៏បានប្រកាសផងដែរថា កំឡុងការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត នឹងត្រូវ

បានជូនដំណឹង ហើយការបោះឆ្នោតសភាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងជាថ្មី ក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ។ គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធា ដោយអំណាចទាំងមូលត្រូវផ្ទេរ

ទៅឱ្យអគ្គមេបញ្ជាការយោធា លោក មីន អោង ហ្លេង (Min Aung Hlaing)។ ដោយលែកបើក្រលេកមកមើលស្ថានភាពរបស់ប្រជាពលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាវិញ គឺមានភាពភ័យខ្លាច ដោយពួកគេនាំគ្នាតម្រង់ជួរចាំទិញស្បៀងទុកជាច្រើន ហើយក៏ឈរចាំដកលុយពីធនាគារ និងទូរ ATM ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយនាៗត្រូវបានកាត់ផ្តាច់ ព្រមទាំងប្រព័ន្ធទូរស័ព្ទផងដែរ៕

Related posts

Leave a Comment