ចប់បាត់! បែកធ្លា យអភិបាលរងខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទមួយដ៏ហួសចិត្តគឺ….

លោក ហៀក ចាន់លាង ដែលគេស្គាល់ថា មានតួនាទីជាអភិបាលរងខណ្ឌ៧មករា នៅរាជធានីភ្នំពេញ ត្រូវបានស្ត្រីជាប្រពន្ធ ប្តឹង កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យចាប់ឃាត់ខ្លួន រួមនិងស្រីស្នេហ៏ ពាក់ព័ន្ធនឹងអំពើ «ផិតក្បត់» កាលពីវេលាម៉ោង១១

និង៣០នាទីយប់ថ្ងៃទី៣០ មករា ២០២១ ខណះរូបលោកកំពុងនៅជាមួយស្រីស្នេហ៍ កំពុងរស់នៅក្នុងខុនដូរមួយកន្លែង ក្នុងខេត្តសៀមរាប បច្ចុប្បន្ន លោក ត្រូវបានសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប ចំណែក (ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតិអោយត្រលប់ទៅលំនៅដ្ឋានវិញ។

បើយោងតាមផេកផ្លូវការ GRK SiemReap Page បានឲ្យផ្សាយឲ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្សចំនួន០៨នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់

បន្ទប់Condoមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណះនោះកំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំរស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្តី្រទាំង២នាក់មកការិយាល័យជំនាញដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។

ក្រោយពីការស្តាប់ចម្លើយរបស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប ចំណែកឈ្មោះ បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតិអោយត្រលប់ទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ថាការឈានទៅដល់ការបង្រា្កបនេះដោយសារតែមានបណ្តឹងពីស្រ្តី ជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)៕ ដោយ ស រស្មី

Related posts

Leave a Comment