ជឿជាក់ថាប្រិយមិត្តជាច្រើន បានចាំ និងស្គាល់តារាសម្តែងស្រី សម្បុរស្រអែម អ្នកនាង វ៉េត រតនា ដែលល្បីល្បាញជំនាន់១០ឆ្នាំមុន ជាពិសេសគឺតាមរយៈរឿង “ឃុនឆាងយុនផែន” ដោយពេលនេះអ្នកនាង បានសាងជីវិតគ្រួសារ ជាមួយនឹងស្វាមី កូនៗ នៅប្រទេសអាមេរិក
យ៉ាងមានក្តីសុខ សុភមង្គល ដោយលែងខ្វល់ខ្វាយ ពីវិស័យសិល្បៈតទៅទៀតហើយ។ ក្នុងនោះដែរ អតីតតារាស្រីរូបនេះ ក៏នៅតែរក្សាសម្រស់ បានយ៉ាងស្រស់ស្អាត បើទោះបីជា អ្នកនាង មានកូនក្នុងបន្ទុកក៏ដោយ ហើយជាពិសេស អាយុរបស់អ្នកនាង ក៏កាន់តែទៅមុខ
បន្តិចម្តងៗផងដែរ តែនៅតែខ្ញង់ដដែល គ្មានប្រែប្រួលទៅណានោះទេ។ ជាពិសេសនោះគឺ ទោះបីជារស់នៅប្រទេសគេពិតមែន តែអ្នកនាងក៏បានបើកដំណើរការសណ្ឋាគារមួយនៅប្រទេសកម្ពុជា ក្នុងខេត្តបាត់តំបង ដែរជាស្រុកកំណើតរបស់អ្នកនាងផ្ទាល់ផងដែរ៕