ចូលរួមរំលែកទុក្ខផង សោកស្តាយណាស់!!! តារាចំរៀងជើងចាស់ លោក អ៊ុង សុផល្លី បានទទួលមរណ ភាពហើយ នៅព្រឹកនេះ ដោយសារតែ…នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ លោក អុឹម ជីវ៉ា បានបង្ហោះសារឲ្យដឹងថា “ទៅលឿនពេកហើយបងអើយ អាណិតណាស់ RIP តារាចំរៀង លោក អ៊ុង សុផល្លី បានទទួលមរភាពហើយនៅព្រឹកនេះដោយសារ
ខ្យល់គរ គាំងបេះដូង។ លោក អ៊ុង សុផល្លី គឺជាតារាចំរៀង ដៃគូ ជាមួយតារាចំរៀងអ្នកនាង មាស លក្ខិណា ហើយតែងតែច្រៀងបទពីដើមៗ ដែលបានទទួលស្គាលថាមានទឹកដមសម្លេងយ៉ាងពិរោះ ។តាមការបញ្ជាក់ពី អ្នកនាង មាស លក្ខិណា បានអោយដឹងថា លោក អ៊ុង សុផល្លី គ្មានឈឺជំងឺអ្វីឡើយ ស្រាប់តែនៅវេលារម៉ោង 6ព្រឹក ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១នេះ តារាចំរៀងរូបនេះត្រូវបានខ្យល់គរគាំងបេះដូងភ្លាម ដោយមិនអាចជួយសង្រ្គោះបាន លោកទទួលមរណៈភាពក្នុងជន្មាយុ 47ឆ្នាំ ឯសព្វរបស់លោកត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណី នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា