សំណាងពិតជាមើលមិនឃើញមែន!!បុរស់ម្នាក់ក្រពេក ទៅនេសាទត្រី ចៃដន្យប្រទះឃើញកម្អួតត្រីបាឡែន តម្លៃជិត ៣០ម៉ឺនដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ កាលពីពេលថ្មីៗនេះអ្នក​នេសាទ​នៅ​ថៃ​ម្នាក់ បាន​ជួប​លាភ​ធំ ក្រោយ​រូប​គាត់​បាន​ប្រទះ​ឃើញ​កម្អួត​ត្រី​បាឡែន ដែល​មាន​តម្លៃ​ថ្លៃ​រហូត​ដល់ ២៩ ម៉ឺន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ម្នាក់​ឈ្មោះ Chalermchai Mahapan អាយុ ២០ ឆ្នាំ បាន​ប្រទះ​ឃើញ​ដុំ​កម្អួត​ត្រី​បាឡែន​ទម្ងន់ ៧ គីឡូក្រាម ក្រោយ​រូបគាត់​ចត​ទូក​នៅ​លើ​ឆ្នេរ Samila នៅ​ភាគ​ខាង​ត្បូង​ខេត្ត Songkhla កាល​ពី​ថ្ងៃ​ទី ០៦ ខែ​មករា ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​សំណាង​រូប​នេះ​បាន​និយាយ​ថា ដំបូង​ឡើយ​រូបគាត់​បាន​ចុះ​ទូក ដើម្បី​ទៅ​នេសាទ​ត្រី​ទេ ប៉ុន្តែ​ដោយ​សារ​តែ​អាកាសធាតុ​ប្រែប្រួល រូបលោក​ក៏​បាន​បង្ខំ​ចិត្ត​ឡើង​គោក​វិញ ។ ខណៈ​កំពុង​រុញ​ទូក​មក​ចត លោក​ក៏​បាន​ប្រទះ​ឃើញ​ដុំ​ថ្ម​ពណ៌​ស​ដ៏​ធំ​មួយ​នៅ​លើ​ខ្សាច់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូង គាត់​គិត​ថា​វា​ជា​ដុំ​ថ្ម​ធម្មតា ប៉ុន្តែ​ក្រោយ​ទៅ​ពិនិត្យ​មើល​ជិត ក៏​ចាប់​សង្ស័យ​ថា​វា​ជា​របស់​មាន​តម្លៃ ហើយ​ក៏​បាន​យក​វា​មក​ផ្ទះ ។

«ខ្ញុំ​អត់​បាន​ដឹង​ថា​របស់​នោះ​ជា​អ្វី​ឡើយ រហូត​ទាល់​ខ្ញុំ​សួរ​ចាស់ៗ​ក្នុង​ភូមិ ទើប​គាត់​ប្រាប់​ថា​វា​ជា​កម្អួត​ត្រី​បាឡែន ។ ខ្ញុំ​ពិត​ជា​សំណាង​ណាស់ ដែល​ប្រទះ​ឃើញ​វា ។ ខ្ញុំ​មិន​ប្រញាប់​លក់​វា​នោះ​ទេ ព្រោះ​រង់ចាំ​ខាង​ក្រុមហ៊ុន​អន្តរជាតិ​មក​ទិញ​វា» លោក Chalermchai បញ្ជាក់ ៕

Related posts

Leave a Comment