ស្រណោះណាស់! ថ្ងៃបុណ្យគម្រប់ខួប ១០០ថ្ងៃ ភរិយា Chef រិទ្ធី បង្ហោះសារយ៉ាងក្តុក្តួលបែបនេះថា…!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្មេចបើកៗ អតីតគណៈកម្មការក្នុងកម្មវិធីប្រកួតធ្វើម្ហូប MasterChef Khmer លោក ស៊ឺ សោភ័ណ្ឌរិទ្ធី បានទទួលមរណភាព ១០០ ថ្ងៃហើយ ដោយនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នេះ ភរិយារបស់លោក បានរៀបចំនិមន្តព្រះសង្ឃ ប្រគេនចង្ហាន់តាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា នៅថ្ងៃគម្រប់ខួប ១០០ ថ្ងៃរបស់អតីតកំពូលចុងភៅដ៏ល្បីល្បាញរូបនេះ ត្រូវបានភរិយារៀបចំឡើងយ៉ាងសាមញ្ញបំផុត ដោយមាននិមន្តតែព្រះសង្ឃ ២ អង្គ ដើម្បីសូត្រធម៌ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធស្វាមីប៉ុណ្ណោះ ចំណែកភ្ញៀវចូលរួម ក៏មិនបានអញ្ជើញអ្នកជិតឆ្ងាយមកពីណាដែរ គឺធ្វើត្រឹមជួបជុំបងប្អូន ញាតិមិត្តប៉ុន្មាននាក់ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ភរិយា Chef ខាងលើបានបង្ហោះសារយ៉ាងចាក់ដោតទៅកាន់ស្វាមីថា ជាតិក្រោយកុំអភ័ព្វដូចជាតិនេះ «គម្រប់ខួប ​100 ថ្ងៃ​ជូនប្ដី​ សូម​ឧទ្ទិស​កុសល​ផលបុណ្យទាំងអស់បានទៅដល់បង​ និង​សូមឱ្យជាតិក្រោយ​កុំឱ្យ​ដូច​ជាតិ​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា លោក ស៊ឺ សោភ័ណ្ឌរិទ្ធី បានទទួលមរភាពជាង ៣ ខែហើយក៏ពិតមែន ប៉ុន្ដែមកទល់ពេលនេះ មហាជននៅតែរន្ធត់ចិត្តមិនទាន់បាត់ ជាពិសេសប្រិយមិត្តដែលនិយមគាំទ្រកម្មវិធីប្រកួតធ្វើម្ហូប MasterChef Khmer នៅតែអាល័យរូបលោកជានិច្ច ខណៈកម្មវិធីខាងលើ ក៏បានរកឃើញម្ចាស់ពានហើយ មហាជនក៏មានលែងមានឱកាសបានឃើញសកម្មភាពរបស់លោកទៀតដែរ៕

Related posts

Leave a Comment