ផ្អែមល្ហែមដល់ហើយ! ស្ងាត់ៗ លោក​ ជា វិបុល នាំភរិយា ទៅលំហែកាយ ដល់ ចម្ការទុរេន ដាក់ប៉ុន្មានប៉ុស្តិ៍នេះ អមដោយទេសភាព ក្បែរជើងភ្នំ ស្រស់ស្អាតណាស់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង គង់ សុជាតិ និង លោក​ ជា វិបុល គឺជាពិធីការិនី និងពិធីករ ដ៏ល្បីឈ្មោះ មកទល់ពេលនេះ ហើយតែងតែបង្កបរិយាកាស ក្នុងកម្មវិធីនានា មិនឲ្យស្ងាត់ឡើយ ជាមួយទេពកោសល្យ ដ៏បុិនប្រសព្វ ហើយអ្នកទំាងពីរ ក៏ជាគូស្វាមីភរិយា គំរូផងដែរ ដោយរៀបចំគ្រួសារបានយ៉ាងល្អ ពោរពេញដោយក្តីសុខ និងសុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីអាជីព វិបុល និង សុជាតិ មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា ក្នុងការដើរលេងកម្សាន្តអារម្មណ៍ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ថែមទំាងបានផ្តិតយកនូវរូបភាពស្អាតៗ មកបង្ហាញមហាជន តាមរយៈហ្វេសប៊ុកទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ស្រាប់តែថ្មីៗនេះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ គេឃើញ អ្នកទំាងពីរបានដឹកដៃគ្នា ទៅលំហែកាយ ដល់ ចម្ការទុរេន មួយកន្លែង ដែលស្ថិតនៅក្នុងខេត្តកំពត ហើយក៏បានថតរូបជាមួយគ្នាយ៉ាងស្រស់ស្អាត អមដោយទេសភាពក្បែរជើងភ្នំ ឃើញហើយ ពិតជាស្រស់ស្រាយ អារម្មណ៍ បាត់អស់នូវទុក្ខកង្វល់នានា។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជា វិបុល បានប្រាប់ថា “ថ្ងៃនេះមកធ្វើចំការទុរេន តែបានផ្លែខ្នុរវិញ ចាំ៥ឆ្នាំទៀត នឹងបានទុរេនចែកអោយបងប្អូនញាំហើយ។”។ អ្នកនាង គង់ សុជាតិ បានបន្ថែមថា “នៅសហគមន៍ចម្ការស្តេចទុរេន អរគុណសម្រាប់ការរៀបចំ និង ការបង្ហាត់បង្ហាញនូវ របត់ជីវិតថ្មីមួយនេះ”។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពស្អាតៗ របស់ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ខាងក្រោមនេះទំាងអស់គ្នា ៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment