យោងតាមប្រភពព័ត៌មាន Every Time News បានសរសេររៀបរាប់ថា៖ ក្តៅ ក្តៅ ផ្អើលក្រុងកំពង់ចាមរឿងលុយក្លែងក្លាយនៅធនាគារកម្ពុជាសាធារណ:លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាតំបូងខេត្តកំពង់ចាមតំណាងលោកព្រះរាជអាជ្ញាខេត្តកំពង់ចាមបានដឹកនាំកំលំាង សហការជាមួយនឹងមន្ត្រីនគរបាលក្រុងកំពង់ចាម បន្ទាប់ពីបានពត៌មានពីស្ត្រីខ្មែរ និងបុរសជនជាតិបារំាងជាប្តីបានឆោលឡោថាធនាគារកម្ពុជាសាធារណ:បានបើកលុយ ៤០០ដុល្លាជូនគាត់ក្នុងនោះ ២០០ដុល្លាជាលុយក្លែងក្លាយ។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១០ និង៣០នាទីព្រឹក នៅធនាគារកម្ពុជាសាធារណ:ខេត្តកំពងចាម ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោកព្រះរាជរងអាជ្ញា សុធា ពិសិដ្ឋ បន្ទាប់ពីបានទទួលបណ្តឹងពីស្រ្តីឈ្មោះ ភួង ស្រីកៅ អាយុ២០ឆ្នាំ ជនជាតិខ្មែរ
ដ៏បានចុះទៅអនុវត្តន៍ការងារដោយយកចិត្តទុកដាក់ និងម៉ត់ចត់ជាជំហ៊ានៗដោយសូមការសហការពីខាងធនាគារ ធ្វើការស្រាវជ្រាវឆែកទៅលើកាម៉ារ៉ា និងម៉ាស៊ីនស្គែនលុយជាច្រើនលើកច្រើនសារ មិនឃើញមានភាពខុសប្រក្រតីក៏បានដឹកនាំកំលាំងចុះទៅឆែកឆេរដល់បន្ទាប់ជួលស្រ្តីដែលមានប្តីជាជនជាតិបារំាងតែម្តង
ក្នុងនោះក៏មានឃើញលុយដុល្លាក្រដាស់ ១០០ដុល្លា copy ចំនួន២សន្លឹកផងដែរ ទើបមានការសង្ស័យ ក៏បានបញ្ចូនមកប៉ូលីសក្រុងកំពង់ចាមធ្វើការសួរនំារយ:ពេល២ថ្ងៃ នៅរសៀលថ្ងៃទី១៣ លោកអធិការនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម អុឹង ប៊ុន
បានបញ្ជាក់ឲ្យសារពត៌មានដឹងថាស្រ្តីរូបនោះពិតជាបានប្រព្រឹត្តកំហុសឆ្គាំមឆ្គង ដោយយកលុយប្តីលួចទៅទិញសំភារ:ប្រើប្រាស់ផ្ទាល់ខ្លួនដោយខ្លាចប្តីខឹង និងឈ្លោះជាមួយគ្នា ក៏ដាក់លុយដុល្លាក្លែងក្លាយចូលជំនួសវិញដោយស្រែកថាលុយ ២០០ដុល្លានេះ ជាលុយក្លែងក្លាយបានមកពីធនាគារកម្ពុជាសាធារណ:។
លោកប្រធានធនាគារកម្ពុជាសាធារណ:ខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់លោកព្រះរាជអាជ្ញានិងកំលាំងអធិការក្រុងកំពង់ចាមដែលបានសហការជាមួយធនាគារ បានរកយុត្តិធម៌ជូនធនាគារ ដោយធនាគារបានដំណើរការជាច្រើនឆ្នាំមកហើយមិនដែរមានបញ្ហាអវិជ្ជមានដូច្នេះទេ។ ហើយក៏សូមថ្លែងអំណរគុណគ្នាទៅវិញទៅមក៕