មិននឹកស្មានសោះ!! Pat Napapa ប៊ិះនឹងក្លាយជាឃាត ក សម្លា ប់ម្ដាយខ្លួន ព្រោះតែមូលហេតុមួយនេះ! (វីដេអូ)

បរទេស៖ ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយថា កន្លងមកមហាជនតែងតែឃើញនាង Pat Napapa ជាតារាម្នាក់ដែលពូកែវោហារ ក្រមិចក្រមើម ហើយរាល់វេទិកាដែលមានវត្តមានតារាស្រីរូបនេះ កម្មវិធីនោះតែងមានភាពរីករាយ និង ឮតែសំឡេងសើចសប្បាយរបស់មហាជនលាន់កងរំពង ។

យ៉ាងណាមិញ សម្រាប់រឿងរ៉ាវជីវិតពិត មានប្រិយមិត្តខ្លះក៏បានដឹង ហើយមានប្រិយមិត្តខ្លះទៀតក៏ពុំទាន់បានដឹងដែរ ថាតើជីវិតរបស់តារាសម្ដែងស្រីនាង Pat Napapa​ ជួបរឿងអ្វីខ្លះ និង ជីវិតនាងរីករាយដូចដែលនាងសម្ដែងដែរឬទេ?

ជាការពិតណាស់ សម្រាប់ជីវិតតារាស្រីជួរមុខរូបនេះវាពុំរីករាយខ្លាំងដូចដែលមហាជនធ្លាប់បានឃើញឡើយ នាងជាស្រី្តមេម៉ាយមានកូនម្នាក់ក្នុងបន្ទុក បន្ទាប់ពីបែកបាក់ប្ដី ។ មិនត្រឹមតែមានកូនជាបន្ទុកទេ តារាស្រីរូបនេះក៏មានម្ដាយចាស់ជរា និង បងស្រី ដែលត្រូវមើលថែផងដែរ ។ ជារៀងរាល់ថ្ងៃ Pat Napapa តែងតែដើរតួជាកូនល្អផង និង ជាម្ដាយល្អផង នាងត្រូវទទួលរាប់រងភារៈទាំងមូលក្នុងគ្រួសារ ។

ថ្មីៗនេះ នាង Pat Napapa បានបង្ហើបប្រាប់អំពីរឿងរ៉ាវមួយចំនួន ឱ្យមហាជនគ្រប់គ្នាពេលមានម្ដាយជរា ឬ អ្នកជំងឺត្រូវមើលថែរក្សា គួរប្រុងប្រយ័ត្ន​ ។ តារាស្រីរូបនេះបានប្រាប់ថា ខ្លួនប៊ិះនឹងក្លាយជាឃាត កទៅហើយដោយសារការធ្វេសប្រហែស ក្នុងការបញ្ចុកអាហារជូនម្ដាយពិសា​ ដែលបណ្ដាលឱ្យម្ដាយស្លាក់ ប៊ិះនឹងបា ត់ប ងជីវិត តែដោយសារនាងបានបញ្ជូនម្ដាយទៅមន្ទីរពេទ្យទាន់ពេលវេលា​ ទើបម្ដាយនាងអាចរួចផុតពីគ្រោះថ្នាក់ ។

នាងបន្ថែមទៀតថា នេះជាបទពិសោធការដែលយើងមើលថែអ្នកជំងឺ វាមិនមែនជារឿងងាយស្រួលទេ គួរណាស់ត្រូវស្វែងយល់ពីអ្នកជំងឺឱ្យបានច្រើន ។ ដូចគ្នានេះ នាងបានផ្ដាំផ្ញើដល់មហាជនគ្រប់គា្នដែលមានអ្នកជំងឺ ត្រូវថែរក្សាគួរប្រុងប្រយ័ត្នលើចំណុចនេះឱ្យខ្ពស់បំផុត ជៀសវាងមានវិប្បដិសារី ៕

Related posts

Leave a Comment