ចុមយូហើយទើបដឹង!!ប្រុសស្អាត Lee Minho ពូកែផ្នែកមួយនេះខ្លាំងជាងគេ តាំងពីតូច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ បើនិយាយដល់ប្រុសស្អាត Lee Minho តារាកូរ៉េម្នាក់នេះ ប្រិយមិត្តនឹងអ្នកគាំទ្រជាច្រើនច្បាស់ជា ធ្លាប់បានដឹងហើយនៃដំណើរជីវិតសិល្បតារាសម្តែងល្បីល្បាញ របស់ប្រទេសកូរ៉េ Lee Minho។ ក្នុងនោះដែរ ក្នុងនាមជាតារាជួរមុខបែបនេះ រឿងរ៉ាវឯកជនរបស់ Lee Minho មួយចំនួនក៏មិនសូវត្រូវបានបង្ហើបដល់មហាជនអ្នកគាំទ្រ ឲ្យដឹងច្រើននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ខាងក្រោមនេះគឺជារឿងរ៉ាវ និង ព័ត៌មានឯកជនខ្លះៗ ដែលមហាជនអ្នកគាំទ្រមួយចំនួនមិនទាន់បានដឹង ហើយព័ត៌មាននេះដែរ គឺម្តាយបង្កើតរបស់ Lee Minho បានប្រាប់ដល់សារព័ត៌មានរបស់កូរ៉េ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) កុមារភាព
Lee Minho កើតថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៨៧ នៅឯ Dongjak-gu ទីក្រុងសេអ៊ូល និង មានទម្ងន់ ៣.២ គីឡូក្រាម។ ម្តាយរបស់តារាសម្តែងនេះ បានឲ្យដឹងទៀតថា «Lee Minho គឺជាទារកដែលមានបញ្ហាសុខភាព តាំងពីកើត រហូតចូលរៀនថ្នាក់បឋម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) បងប្អូន
Lee Minho កើតមកក្នុងគ្រួសារមានសមាជិកតិច ដែលមានបងប្អូនតែ ២ នាក់ប៉ុណ្ណោះ ហើយលោកគឺជាកូនពៅ និង មានបងស្រីម្នាក់ឈ្មោះថា Lee Yun Jeong។ គេបានដឹងថា បងស្រីរបស់ Lee Minho គឺជា CEO នៃផលិតកម្ម MYM។

៣) ការសិក្សា
Lee Minho ចូលចិត្តអានកាសែតកាលពីនៅរៀន ហើយលោកគឺជាក្មេងប្រុសម្នាក់ដែលមានការចងចាំល្អ និង គិតលេខបាន លឿនបំផុត។ កាលពីរៀបបឋម តារារូបនេះមានប្រជាប្រិយភាពខ្លាំងពីក្មេងស្រីក្នុងសាលារៀនផងដែរ។

៤) ការបាត់បង់ក្តីស្រមៃ
កាលពីនៅយុវវ័យ Lee Minho ហ្វឹកហាត់លេងកីឡាបាល់ទាត់ និង តៃក្វាន់ដូ ព្រោះលោកចង់ក្លាយទៅជាកីឡាករម្នាក់ ប៉ុន្តែដោយគ្រោះថ្នាក់មួយបានធ្វើឲ្យលោកបាត់បង់នៃក្តីស្រមៃ ដែលចង់ក្លាយទៅជាកីឡាបាល់ទាត់នៅពេលរៀននៅបឋមសិក្សា។

៥) វិថីសិល្ប៖
Lee Minho បានចូលប្រឡូកក្នុងវិស័យសិល្បដំបូង តាំងពីលោករៀនឆ្នាំទី ២ នៃវិទ្យាល័យ។ ពេលនោះ លោកបានក្លាយទៅជាអ្នកហ្វឹកហាត់ និង ជាតួអង្គសម្តែងអមឆាក។ បន្ទាប់មក ក្រោយពីចូលរៀនក្នុងសាកវិទ្យាល័យ Lee Minho បានចុះកុងត្រាក្នុងផលិតកម្ម Starhaus ហើយភាពល្បីល្បាញរបស់លោកក៏ចាប់ផ្តើមពីពេលនោះមក៕

Related posts

Leave a Comment