បច្ចុប្បន្ននេះ អ្នកសិល្បៈល្បីៗលែងនាំគ្នាបើកបង្ហាញពីជីវិតឯកជនលែងខ្លាចបាត់បង់ប្រជាប្រិយភាពដូចកាលពីអតីតទៀតហើយ មិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងបង្ហាញភាពផ្អែមល្ហែមរវាងគ្នានឹងគ្នា បង្អួតដល់ទស្សនិកជនដើម្បីកាន់តែទទួលបានការចាប់អារម្មណ៍ទ្វេដងទៀតផង ។
តួយ៉ាងគូស្នេហ៍តារាស្រីល្បីៗ ៦ គូនេះ ពួកគេសុទ្ធសឹងតែជាតារាល្បីលំដាប់ជួរមុខ បានប្រកាសពីចំណងស្នេហ៍ក្នុងមួយគូៗបានស្រឡាញ់គ្នាដល់ទៅរាប់ឆ្នាំ ធ្វើឱ្យអ្នកគាំទ្រចាំមើលពួកគេកាន់ដៃគ្នាចូលរោងការឡើងផ្សារភ្នែកអស់ទៅហើយ តែនៅតែគ្មានដំណឹងសោះ ៖
១- Weir និង Bella ស្រឡាញ់គ្នាជិត ១០ ឆ្នាំ
២- Nadech និង Yaya ស្រឡាញ់គ្នា ៩ ឆ្នាំ
៣- Mark Prin និង Kimberley ស្រឡាញ់គ្នា ៧ ឆ្នាំ
៤- Ken Phupoom និង Esther ស្រឡាញ់គ្នាខ្ទង់ ៥ ឆ្នាំ
៥- Ter Chantavit និង Mai Davika ស្រឡាញ់គ្នា ៣ ឆ្នាំ
៦- New Wongsakorn និង Now Tisanart ស្រឡាញ់គ្នា ៨ ឆ្នាំ