គួអោយអាណិតណាស់!!ជីវិតពិតយុវជនដូចតួ «ម៉ៅឃ្លី» ជួបរឿងឈឺចាប់ ត្រូវអ្នកភូមិមើលងាយមើលថោកដូចសត្វ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនម្នាក់ឈ្មោះ អេនលី មានអាយុ ២១ ឆ្នាំ រស់នៅក្នុងភូមិរាក់វ៉ាន់ដា នៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គូ បច្ចុប្បន្នរស់នៅជាមួយនឹងម្ដាយ កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជីវិតរស់នៅប្រៀបបាននឹងតួអង្គ ម៉ៅឃ្លី ដែលរស់នៅក្នុងព្រៃ និង ទទួលទានតែផ្លែឈើ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អេនលី ជាយុវជនម្នាក់ដែលមានលក្ខណៈខុសប្រកតីតាំងពីក្មេង និង ខុសពីក្មេងដទៃនៅក្នុងភូមិ ដោយរូបគេកើតមកពុំអាចនិយាយទំនាក់ទំនងដូចមនុស្សទូទៅធម្មតាបានឡើយ ហើយជារៀងរាល់ថ្ងៃគេតែងតែបរិភោគចេក ស្មៅព្រៃជាអាហារ និង ចូលចិត្តរស់នៅក្នុងព្រៃដូចជាសត្វ ព្រមទាំងមានសកម្មភាព អាកប្បកិរិយា ដូចជា ស្វា ថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អេនលី ត្រូវបានអ្នកភូមិ និង ក្មេងៗដទៃទៀត រើសអើងមិនឱ្យតម្លៃ ស្អប់ខ្ពើម ព្រមទាំងប្រមាថមាក់ងាយ ដែលធ្វើឱ្យរូបគេមានភាពភ័យខ្លាច និង មិនចូលចិត្តរស់នៅជាមួយក្រុមមនុស្សទាំងអស់នេះឡើយ ហើយជារៀងរាល់ថ្ងៃរូបគេតែងតែរត់ចូលព្រៃស្របតាមចំណូលចិត្តពីធម្មជាតិរបស់ខ្លួន ។ សម្រាប់ អេនលី ពិតជាពិបាកខ្លាំងណាស់ នៅក្នុងការសម្របខ្លួនជាមួយនឹងសង្គម ដែលមានតែការរើសអើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការឱ្យដឹងពីម្តាយរបស់ អេនលី បាននិយាយថា «អ្នកភូមិទាំងអស់មិនបានចាត់ទុកកូនគាត់ជាមនុស្សឡើយ ពួកគេចាត់ទុក អេនលី ជាសត្វមួយក្បាលតែប៉ុណ្ណោះ ដោយគេបានរើសអើង និង មើលងាយមកលើកូនរបស់គាត់ជារៀងរាល់ថ្ងៃ ដែលបញ្ហានេះបានធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍គាត់យ៉ាងខ្លាំងក្នុងនាមជាម្តាយមួយរូប ។ ទោះបីមានការរើសអើងពីមជ្ឈដ្ឋានជុំវិញខ្លួនយ៉ាងណាក្តី ក៏រូបគាត់នៅតែស្រឡាញ់ អេនលី មើលថែរូបគេ និង ផ្ដល់ភាពកក់ក្ដៅចំពោះរូបគេដដែល» ។

ម្តាយ អេនលី បានបន្តទៀតថា «ក្នុងក្រសែភ្នែកអ្នកដទៃ​​ អេនលី គឺជាសត្វស្វាមួយក្បាល តែសម្រាប់រូបគាត់ អេនលី ជាអំណោយដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលប្រគល់ឱ្យរូបគាត់ ខណៈពេលដែលគាត់ធ្លាប់បាត់បង់ប្តី និង កូនចំនួន ៥ នាក់រួចមកហើយ» ។ ម្តាយ អេនលី បានបន្ថែមទៀតថា «នៅពេលដែល អេនលី ប៉ះទង្គិចជាមួយការរើសអើងរបស់អ្នកភូមិម្តងៗ រូបគេតែងតែរត់គេចចេញពីផ្ទះក្នុងចម្ងាយប្រមាណ ២៣០ គីឡូម៉ែត ក្នុងមួយសបា្តហ៍ ហើយរូបគាត់តែងតែរត់តាម ដើម្បីយក អេនលី ត្រឡប់មកផ្ទះវិញ ។

រឿងរ៉ាវរបស់ក្មេងប្រុស អេនលី បានធ្វើឱ្យមហាជនកោតសរសើរចំពោះម្តាយរបស់ អេនលី ដែលជាស្រ្តីរឹងមាំម្នាក់លះបង់ដើម្បីកូន និង ជាម្តាយដែលប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន នេះជាស្ត្រីគំរូនៃអ្នកម្តាយគ្រប់រូប ៕

Related posts

Leave a Comment