បើនិយាយដល់ អ្នកឧកញ៉ា ចិត្តធម៏ ហុង ពីវ ប្រិយមិត្តច្បាស់ជាបានស្គល់ជាក់ជាមិនខាន ដោយលោកតែងតែយកចិត្តទុកដាក់ ជួយដល់សង្គម ជាច្រើន ពិសេស គឺលោកបានធ្វើការបរិច្ចាគថវិកា ជាច្រើន លានដុល្លារ ជូនខាងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់កុមារ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ាចិត្តធម៏រូបនេះ និងក្រុមគ្រួសារ ក៏បានបរិច្ចាគថវិកា ចំនួន២លានដុល្លារអាមេរិក ជូនមន្ទីរគន្ធបុប្ផាកម្ពុជា បន្ថែមទៀតផងដែរ។
ដោយឡែកកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃខួបកំណើតរបស់លោក ដែលមានបុគ្គលិក ជាច្រើនរូបបានរៀបចំនំខួបកំណើត ទៅ Surprise និងជូនពរលោក ដល់កន្លែងធ្វើការផ្ទាល់តែម្តង។ បន្ទាប់មក អ្នកឧកញ៉ាក៏បានរៀបចំពិធីជប់លៀងក្នុងថ្ងៃខួបកំណើតរបស់ខ្លួន មើលទៅពិតជាមានក្តីសុខ និងរីករាយជាខ្លាំង ជាពិសេស កូនស្រីរបស់អ្នកឧកញ៉ា គឺអូន Rubby បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត អមជាមួយនំខួបកំណើត ជូនប៉ាៗថែមទៀតផង។
អ្វីដែលកាន់តែពិសេសនោះ គឺអូន Rubby បានរាំលេង ដើម្បីជាកាដូជូនប៉ាៗ ក្នុងថ្ងៃខួបកំណើតយ៉ាងសប្បាយរីករាយ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមជូនពរដល់អ្នកឧកញ៉ា ឲ្យមានសុខភាពល្អ មានក្តីសុខឲ្យច្រើនៗ អាយុវែង និងជួបតែ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕