ប្រិយមិត្តជាច្រើនប្រាដកជាបានស្គាល់ អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា រួចមកហើយ ដែលលោកគឺជា ម្ចាស់បុរី ឡេង ណាវ៉ាត្រា និង ក្រុមហ៊ុន Galaxy Navatra ដែលមានឈ្មោះល្បីល្បាញ និងទទួលបានជោគជ័យយ៉ាងខ្លាំង ពីសំណាក់មហាជន ពិសេសគឺហ្វេនផ្ទាល់តែម្តង។
បើងាកមើលពីជីវិតឯកជនរបស់លោកវិញ គឺលោកបានប្រើជីវិតយ៉ាងសាមញ្ញ តែពោលពេញទៅដោយ សេចក្តីសុខ និងមានភាពកក់ក្តៅយ៉ាងខ្លាំង នៅក្នុងក្រុមគ្រួសាររបស់លោក។ គេតែសង្កេតឃើញថា លោកមិនសូវបានបង្ហោះរូបភាព ផ្អែមល្អែមជាមួយភរិយារបស់លោកប៉ុន្មានទេ ព្រោះតែរវល់ជាមួយអាជីវកម្មរបស់លោក។
ជាក់ស្តែង នៅថ្ងៃនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាពជាមួយ ដែលមានឈ្មោះ ពូ ហ្គាឡាក់ស៊ី បានលួចថតរូបភាពរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយភរិយា កំពុងតែផ្អែមល្ហែមជាមួយគ្នា ។ ម្ចាស់គណនីហ្វេសប៊ុក ពូ ហ្គាឡាក់ស៊ី នេះបានសរសេរថា “បាទសូមគោរពបងស្រី ប្អូនឃើញមេស្រីមេប្រុសស្វីតពេកប្អូនលួ.ចថតហ្មងទៅ”។ ទន្ទឹមនឹងនេះ ស្រាប់តែ ភរិយារបស់អ្នកឧកញ៉ា វ័យក្មេងបានសរសេរថា “ពូ ហ្គាឡាក់ស៊ី អគុណប្អូនដែលថតរូបអោយបងយ៉ាងសម្ងាត់”៕