មហាជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនធំ ពិតជាស្គាល់ច្បាស់ តារាសម្តែង ស្រីម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់បានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំង កាលពីកន្លងទៅ ទាក់ទង តារាសម្តែងស្រី រូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ដោយបង្ហាញកាយវិការ មិនសមរម្យ។
ទោះជាយ៉ាងណាក៏ដោយ ចាប់តំាងពីពេលនោះមក រ៉ូស ហាក់មានហាងឆេង និងតម្លៃខ្ពស់ ក្នុងការសម្តែង ដោយតែងតែលេចមុខក្នុងកម្មវិធីតូចធំមិនដែលដាច់ឡើយ។
រឹតតែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺរ៉ូស ឥឡូវមិនដូចពីមុនឡើង ដោយគេហៅថតម្តងៗ តម្លៃខ្លួន គឺចាប់ពី 500$ ឡើងទៅ ថតពានិជ្ជកម្ម កន្លះថ្ងៃ 1000$ និងថតស្ពតផ្ទះល្វែង 3000$។ នេះបើយោងតាមការបញ្ជាក់របស់លោក អុឹម ជីវ៉ា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ។
ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ឡាន Rose ត្រូវបានគេជិះប៉ះទៀតហើយ ។ ក្នុងនោះ Rose បានបង្ហោះវីដេអូមួយ ហើយភ្ជាប់សារបញ្ជាក់ថា “កូនក្មេងបើករ៉ឺម៉កបុកឡានrose ហើយrose មិនអោយសងលុយទេ rose គ្រាន់តែចង់បានការសុំទោស និងចេះដឹងកំហុសខ្លួន”។
ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ អាណិត rose ណាស់ មួយរយៈហ្នឹងមានបញ្ហារហូត, ធ្វើបុណ្យខ្លះទៅចែ, ចិត្តល្អណាស់, សម្បូររឿងដល់ហើយចែ។ ទោះជាយ៉ាងណាក្តី ក៏មតិភាគច្រើន សម្តែងក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត មិនទាមទារសំណងអ្វីទំាងអស់ ពីប្អូនប្រុសម្នាក់នេះ។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា វីដេអូខាងក្រោមនេះ ៖