ជាថ្មីម្ដងទៀត តារាកំប្លែងដ៏ល្បីឈ្មោះនាយ ពែកមី បានធ្វើឲ្យអ្នកគាំទ្រទប់សំណើចមិនជាប់នោះឡើយ ក្រោយពីនាយ បានតែងខ្លួនមើលទៅមានលក្ខណៈប្លែក មើលទៅ ប្រុសមិនចំប្រុស ស្រីមិនចំស្រីនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតតែងខ្លួនដ៏ចម្លែក នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នាយពែកមី បានសរសេរCaptionថា «ផុសម្តងហើយ ហ្វេកប៊ុកគេលុបចោល គេថាខ្ញុំមិនមែនមនុស្ស បងប្អូនមើលមើល ដូចមនុស្សអត់?»។
តាមរយៈរូបថត និងសារដ៏គួរឲ្យអស់សំណើចនេះ ធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយគ្រាន់តែផុសរយៈពេល៨ម៉ោង មានអ្នកចុចEmojiផ្សេងៗជាង៥ម៉ឺន (Emojiសើចជាង២ម៉ឺន), ចែករំលែកបន្តជាង២ពាន់ដង, និងបញ្ចេញមតិរហូតដល់ជិត៥ពាន់ឯណោះ។
ក្នុងចំណោមមតិជិត៥ពាន់នោះ ពួកគេ បានលើកឡើងបែបលេងសើចទៅវិញថា «ដូចណាស់ បងអើយ ល្មមទុកបន្លាចក្មេងៗ, Wow សត្វចម្លែក(និយាយលេងទេបងពែកមីកុំប្រកាន់ប្អូនអី), សំណាងហើយដែលខ្ញុំឃើញរូបនេះពេលថ្ងៃ បើសិនជាឃើញពេលយប់វិញ មិនដឹងជាខ្ញុំលស់ព្រលឹងយ៉ាងម៉េចវិញទេព្រះអើយ, មុខដូចយាយគ្រវីសក់នៅថៃដល់ហើយពូ, អ្នកណាបាត់ប្រពន្ធមកយកទៅវិញភ្លាម, បងពាក់មី ខ្ញុំសុំសុំលុបរូបនឹងចេញទៅខ្ញុំខ្លាច, ស្អាតបង ខ្ញុំឃើញភ្លាមចង់តែសើច តែស្អាតម្យ៉ាងដែរតើបង»៕