ពិតជាសង្វេកណាស់!! បុរសទាំងពីរនាក់ ដែលត្រូវភ្លើ ងឆេះ ស្លា ប់យ៉ាងអណោចអធម៌ ក្នុងករណីអគ្គិភ័យឆាបឆេះឃ្លាំងស្ដុបទំនិញស្គាល់អត្តសញ្ញាណហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រំ យ៉ត ប្រធានការិយាល័យនគរបាលបង្ការអន្ល ត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ថា អគ្គិភ័ យ ឆាបឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង ក្នុងចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កា ត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្ស២នាក់(ប្រុស) ស្លា ប់នៅក្នុង ភ្ន ក់ ភ្លើ ង យ៉ាងអណោចអធ័ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍ដដែលបន្តថា ជនរងគ្រោះទី១-ឈ្មោះ សយ ដារ៉ា ភេ ទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករស្នាក់នៅទីតាំងកើតហេតុខាងលើ, ទី២-ឈ្មោះ វ័ន្ត ភេ ទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករស្នាក់នៅទីតាំងកើតហេតុខាងលើ។ ដោយឡែកម្ចាស់ឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង ឈ្មោះ ស៊ិន ណាត ភេ ទប្រុស អាយុ៥០ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ សម្ភារខូចខាត ឆេះឃ្លាំងទំហំ២១ម៉ែត្រx២៥ម៉ែត្រ ទាំងស្រុង ឆេះទំនិញថង់ប្លាស្ទិកស្តុបក្នុងបន្ទប់ទំហំ១៩ម៉ែត្រx២៥ម៉ែត្រអស់មួយចំនួនបន្ទប់ ឆេះសម្ភារប្រចាំថ្ងែអស់ទាំងស្រុង និងបានឆេះរោលដល់ផ្ទះអ្នកជិតខាងចំនួន៣ល្វែង។ ក្នុងកិច្ចអន្តរាមគន៍ករណីអគ្គិភ័យខាងលើ សមត្ថកិច្ចប្រើរថយន្តអន្ល ត់អគ្គិ ភ័យចំនួន៤៥គ្រឿ ង ប្រើប្រាស់ទឹកអស់ ១៦៥ឡាន ៕ ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ

Related posts

Leave a Comment