កក់ក្តៅដល់ហើយ! ស្ងាត់ៗ គង់ ចាន់ស្រីមុំ និងស្វាមី នាំម៉ូម៉ូ ទៅលំហែកាយ ដល់ខេត្ត​មណ្ឌលគិរី ទៀតបាត់ មើលទៅទេសភាព ស្រស់ស្អាតណាស់, ឃើញភ្លាម ហ្វេនៗ ទំលាយអារម្មណ៍ក្នុងចិត្តប្រាប់ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយរូប នៅតែឋិតក្នុងអារម្មណ៍ អ្នកគាំទ្រដដែលមកដល់ពេលនេះ ពិសេស តារារូបនេះ នៅតែរក្សារូបរាង និងមុខមាត់ ស្រស់ស្អាតដដែល បើទោះមានកូនស្រីម្នាក់ហើយក៏ដោយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ស្រីមុំ កំពុងសាងក្តីសុខ ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន មានស្វាមី និង ម៉ូម៉ូ ដែលជាកូនស្រី សំណព្វចិត្តរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើទោះបីជា តារាសម្តែងស្រី រូបនេះ រវល់ក្នុងមុខជំនួញ និងអាជីពសិល្បៈ ខ្លាំងយ៉ាងណា ក៏ដោយ ក៏មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា សម្រាប់គ្រួសារ​ មានដូចជាដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ ជាញឹកញាប់ ព្រមទំាងបានផ្តិតយកមកនូវរូបភាពស្អាតៗ ជូនប្រិយមិត្ត ក្នុងហ្វេសប៊ុក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីម្សិលមិញនេះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ គង់ ចាន់ស្រីមុំ និងស្វាមី បាននាំម៉ូម៉ូ ទៅដល់ ខេត្តមណ្ឌលគិរី ទៀតហើយ មើលទៅទេសភាពទីនោះ ពិតជាស្រស់ស្អាតណាស់ ឃើញហើយ មានអារម្មណ៍ស្រស់ថ្លា បាត់អស់នូវភាពកង្វល់ទំាងឡាយភ្លាមៗ។

ស្រីមុំ បានភ្ជាប់សារខ្លីមួយឃ្លា ដ៏មានន័យ នៅថ្ងៃនេះផងដែរ ថា ” “គ្រួសារ” ជាកន្លែងដែលជីវិតចាប់ផ្តើម​ ហើយក៏ជាក្តីស្រលាញ់ដែលគ្មានថ្ងៃចប់ Kem seyha Kem Seimorokot_MOMOt_MOMO ជួយដាក់ caption រូបចុងក្រោយអោយផង”។

ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើន របស់ តារាស្រី រូបនេះ បាន comment ថា ៖ ស្អាតខ្លាំងណាស់, ម៉ូម៉ូ Cute ណាស់, sweet family, ម៉ាក់ម៉ូម៉ូ ពិតជាស្រស់ស្អាតដល់ហើយ, ស្អប់គ្រួសារនឹងណាស់ ធ្វើអីអោយគេស្រលាញ់រហូត, ក្តីសុខណាស់បង, មើលបងពេលណាមានសេចក្តីសុខគ្រប់ពេល។

តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពស្អាត នៃដំណើរកម្សាន្ត របស់ គ្រួសារ​ ស្រីមុំ ទំាងអស់គ្នា ៖

Related posts

Leave a Comment