គណនីហ្វេសប៊ុកមួយឈ្មោះPA Akdam បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារថ្លែងអំណរគុណអ្នកឧកញ៉ាឡេង ណាវ៉ាត្រា នៅល្ងាចថ្ងៃទី២៥ ខែមករាឆ្នាំ២០២១នេះ ដូច្នេះថា «សូមអរគុណអ្នកឧកញ៉ាឡេង ណាវ៉ាត្រា និង លោកជំទាវ ដែលបានចេញថ្លៃការសិក្សាដល់កូនទាំង៦នាក់ របស់ខ្ញុំរយៈពេល១ឆ្នាំពេញ។
សូមគោរពជូនពរអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីមានសុខភាពល្អ រកស៊ីកាន់តែមានបានថែមទៀត។ ធ្វើការងារដោយបេះដូងបានផលមកដោយបេះដូង!»។គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ប្អូនស្រី អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលលោកគឺជាបុគ្គលសំខាន់ម្នាក់ក្នុងការជួយដល់ជនទីទាល់ក្រ និង ជាម្ចាស់បុរី ឡេង ណាវ៉ាត្រា បានចូលរោងជ័យសាងគ្រួសារ ជាមួយមនុស្សជាទីស្រលាញ់ ពោរពេញទៅដោយ ភាពរីករាយ៕