ម្ចាស់រថយន្តម៉ាកកាម៉េរីបាឡែនមួយគ្រឿង បានបង្ហោះវីដេអូហួសចិត្តមួយ បន្ទាប់ពីរថយន្តរបស់ខ្លួន ត្រូវដោះគ្រឿងអស់គ្មានសល់ នៅត្រឹមតែម៉ាស៊ីន និងតួរថយន្ត ក្រោយរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាលកាលពីឆ្នាំមុន។
តាមម្ចាស់រថយន្ត បាននិយាយនៅក្នុងវីដេអូថា រថយន្តនេះបានបង្កគ្រោះថ្នាក់កាលពីឆ្នាំមុន ហើយត្រូវសមត្ថកិច្ចយកមករក្សាទុក រង់ចាំការដោះស្រាយ។ ដោយការដោះស្រាយ ត្រូវអូសបន្លាយពេល ទើបរថយន្តត្រូវរក្សាទុករហូតដល់ពេលនេះ។
ក្រោយម្ចាស់មកត្រួតពិនិត្យឡើងវិញ ឃើញថារថយន្តរបស់ខ្លួន ត្រូវដោះយកម៉ាញ៉េ កង់ ស្តុប តាប្លូ ប៊ូស៊ី អាគុយ និងគ្រឿងក្នុងដែលអាចដោះបាន គឺដោះបាត់អស់ នៅសល់តែតួ និងម៉ាស៊ីនប៉ុណ្ណោះ។ សូមទស្សនាវីដេអូខាងក្រោម៖