មានន័យខ្លាំងណាស់! ពានរង្វាន់ សាយ ទទួលថ្ងៃនេះ មិនមែនសម្រាប់ខ្លួន តែសម្រាប់ប្រជាជនកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ នេះ តារាចម្រៀង សាយ ដែលមានឈ្មោះដើម អ៊ួន បឋម នឹងត្រូវទទួពានរង្វាន់វីរយុវជន ឆ្នាំ ២០២០ ពីសមាគមអន្តរជាតិយុវជន និង សិស្សនិស្សិតដើម្បីសន្តិភាព ដែលហៅកាត់ថា IAYSP បន្ទាប់ពីគណៈកម្មការនៃសមាគមនេះ បានវាយតម្លៃ និង ជ្រើសរើសលោកជាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវពានរង្វាន់មួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាឱកាសទទួលបានពានរង្វាន់នេះដែរ តារាចម្រៀង សាយ បានបង្ហោះសារមួយលាយឡំជាមួយអារម្មណ៍ភ័យអរៗ ដោយលោកបានរៀបរាប់ថា ៖ «ភ័យអរៗក្នុងពេលតែមួយ មានអារម្មណ៍តានតឹងជាងរត់ជុំវិញប្រទេសកម្ពុជាទៀត ។ ហើយចង់ប្រាប់អ្នកទាំងអស់គ្នាថា ពានរង្វាន់មួយនេះគឺជាពានរង្វាន់របស់ប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ប្រព្រឹត្តទៅយ៉ាងរលូន និង ជាពានរង្វាន់សម្រាប់អ្នកដែលបានចូលរួមបរិច្ចាគ ចូលរួមគាំទ្រ ចូលរួមសម្របសម្រួល ឧបត្ថម្ភ នេះគឺជាពានរង្វាន់របស់ពួកយើងទាំងអស់គ្នា» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា តារាចម្រៀង សាយ ត្រូវបានមហាជនទទួលស្គាល់គ្រប់ស្រទាប់វណ្ណៈ កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីតារាចម្រៀងរូបនេះបានបង្កើតនូវកម្មវិធីរៃអង្គាសសប្បុរសធម៌ក្រោមប្រធានបទ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដើម្បីស្វែងរកថវិកាជូនមន្ទីពេទ្យកុមារអង្គរ ។ ក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌នេះដែរ តារាចម្រៀង សាយ បានចំណាយពេលរត់ចំនួន ៩៩ ថ្ងៃ ដោយឆ្លងកាត់ ២១ រាជធានី-ខេត្ត ជុំវិញប្រទេសកម្ពុជា ហើយកម្មវិធីសប្បុរសធម៌នេះបានរៃអង្គាសថវិកាបានប្រមាណជាង ៥០ ម៉ឺនដុលា្លរសហរដ្ឋអាមេរិក ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment