មានរឿងអីចេះ! សមត្ថកិច្ច​ក្រសួងមហាផ្ទៃ កំពុង​ឡោមព័ទ្ធ​ផ្ទះ​លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ដើម្បី​នាំខ្លួន​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ត្រូវបាន​តុលាការ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ចូលមក​បំភ្លឺ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រ​ព្រឹ​ត្ដទៅ​នៅ​រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលនោះ គេ​សង្កេតឃើញ​លោកជំទាវ​ឧកញ៉ា បាន​ចូលទៅ​បំភ្លឺ​តាម​ការកោះហៅ​នេះ មុន១ថ្ងៃទៀតផង គឺនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ហើយ​ពេល​ចេញពី​តុលាការ​វិញ មិនបាន​បកស្រាយ​អ្វី​ទាំងអស់​ជាមួយនឹង​ក្រុម​អ្នកសារព័ត៌មាន រួច​ក៏​ឡើង​ជិះ​រថយន្ត​ម៉ាក​Prius ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ-3840​ជិះ​ចេញទៅ​បាត់ ជាមួយនឹង​ការពាក់​ម៉ាស់ និង​ពាក់មួក​ឃ្លុំ​បិទ​ជិត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ពេល តុលាការ​កោះហៅ​លើក​ទី​២​នោះ បែរជា​មិន​ឃើញ​វត្តមាន​លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូបនេះ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ឡើយ ទើប​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ក៏​ដូច​អាជ្ញាធរ កំពុង​នៅ​ជុំជិតនៅ​មុខ​វិឡារ​ដ៏​ស្កឹមស្កៃរបស់លោកជំទាវ ដែលមានទីតាំងស្ថិតនៅ​ភូមិគោ​កចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បី​នាំខ្លួន​លោកជំទាវ​ឧកញ៉ា​ទៅធ្វើ​ការសាកសួរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូត​មក​ទល់នឹង​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​កំពុងតែ​ស្ថិតនៅ​ឡោម័ពទ្ធ​គេហដ្ឋាន​លោកជំទាវ​ឧកញ៉ា នៅឡើយ​ទេ ហើយ​កំពុង​រង់ចាំ​ដីកា​ឃាត់ខ្លួន​ពី​តុលាការ ដើម្បី​ចូល​ទៅ​ក្នុង​ផ្ទះ​ឃាត់ខ្លួន​លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី តែម្ដង។

ព័ត៌មានចុងក្រោយបានឲ្យដឹងថា រហូតដល់ម៉ោង៦និង១៨ នាទីរសៀលថ្ងៃដដែលនេះ សមត្ថកិច្ច កំពុងនៅទីតាំងនោះនៅឡើយ(នៅក្រៅរបងផ្ទះ) ដើម្បីរង់ចាំដីកាពីតុលាការ ក្នុងការចូលទៅចាប់ខ្លួនលោកជំទាវ យកទៅធ្វើការសាកសួរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment