ផ្ទុះទៀតហើយ!! MV​ទី​២​រវាង​តារា​នាំ សំណាង ព្រាប សុវត្ថិ ប៉ះ​ជើង​ខ្លាំង​វ័យក្មេង​តន់ ចន្ទ​សី​ម៉ា ដឹងតែកក្រើក​ទៀតហើយ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​តាម​ដាន​ព័ត៌មាន​សិល្បៈ​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ បាន​ចាប់​ដៃគូ​ជាមួយ​ជើង​ខ្លាំង​វ័យក្មេង តន់ ចន្ទ​សី​ម៉ា ក្នុង​MV​ដំបូង​របស់​ពួកគេ​មាន​ចំណងជើង​ថា​«​កាត់​ឆុង​» ដោយ​ចេញ​បាន​៤​ថ្ងៃ​មាន​ទស្សនា​ជិត​១​លាន​ដងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ព្រាប សុវត្ថិ ត្រូវបាន​គេ​ចាត់ទុកថា​ជាតា​រា​នាំ​សំណាង ដោយហេតុថា តារា​ចម្រៀង​ភាគច្រើន ដែល​ច្រៀង​ជាមួយ​លោក​នោះ ដឹង​តែ​ល្បី​ហើយ ហើយ​កន្លងមក​តារា​ចម្រៀង​ពេជ្រ សោភា ក៏​ធ្លាប់​បាន​ប្រកាស​លើ​ឆាក​ទទួល​ស្គាល់ថា ខ្លួន​ល្បី​ដោយសារ​តោង​កាលីប​លោក​ព្រាប សុវត្ថិ​ផង​ដែរ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​គោរព​ស្រឡាញ់​ចំពោះ​នាង ដែល​មិន​ភ្លេច​អ្នក​ជួយ​ខ្លួន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​តារាចម្រៀង​វ័យក្មេង​តន់ ចន្ទ​សី​ម៉ា វិញ ក៏​មិនធម្មតា​ដែរ ត្រូវបាន​គេ​ហៅថា​ជើង​ខ្លាំង​ប្រចាំឆ្នាំ​២០២០​ទៅហើយ ដោយសារ​បទ​ចម្រៀងរ​បស់​នាង​ទាំងអស់​ក្នុង​ឆ្នាំ​២០២០​នោះ មាន​អ្នកទស្សនា​វ៉ា​ដាច់​តារាចម្រៀង​ណា​ណា​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ តារា​នាំ​សំណាង​ព្រាប សុវត្ថិ និង​ជើង​ខ្លាំង​វ័យក្មេង​តន់ ចន្ទ​សី​ម៉ា បាន​ប៉ះគ្នា​ជា​លើក​ទី​២​ហើយ​ក្នុង​MV​បទ «​ប្រហុក​» ដែល​ជា​ការនិពន្ធ Melody និង​ទំនុកច្រៀង​៖ ឡេង ណា​វ៉ា​ត្រា​, និពន្ធ​បទ​ភ្លេង​៖ Numan, ដឹកនាំ​សម្តែង​៖ Kate-Y, អ្នក​ថត​៖ សុខ ដាន់​, ចាត់ចែង​ទូទៅ​ថត​៖ ម៉ា​នុត – ចំ​រ៉ុង​, កាត់ត​ដោយ​៖ Elite​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

MV​បទ​នេះ ត្រូវបាន​អ្នកគាំទ្រមួយ​ចំនួន ​លើកឡើង​ថា «​ពីរោះ ជាការ​ថត​MV​បង្ហាញ​ពី​អាជីព និង​ជីវិត​របស់​ប្រជាជន​ខ្មែរ អម​នឹង​ទេសភាព​ដ៏​ស្រស់​បំព្រង​, អាយ​ដ​ល​ប៉ះ​គ្នា​ទៀតហើយ​ពីរោះ​ណាស់​បទ​ប្រពៃណី​, ទើប​យល់ ហេតុ​អី​បានជា​គេ​លើក​សី​ម៉ា​ម្ល៉េះ ដោយសារតែ​គេ​ចង់​អោយ​គាត់​ចាប់​ដៃគូ​ជាមួយ​បង​សុវត្ថិ ហើយ​អ្នក​សក្ដិ​សម​លុះត្រាតែ​ល្បី​ខ្លាំង​ដែរ​, បទ​នេះ​ដឹង​តែ ផ្ទុះ​ហើយ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ​, មើល​បង​សុវត្ថិ​គេ​ផង​សែសិប​ជាង​ហើយ​មុខ​ក្មេង​ជាង​ខ្ញុំ​ទៀត​, បើ​មានការ​ស្លៀកពាក់​ប្រពៃណី​ទៀត​កាន់តែ​ឡូយ​ម៉​ង​, ស្រលាញ់​ទិដ្ឋភាព​MV​នេះ​ណាស់ ប្លែក​ភ្នែក​ម៉​ង​, ពូកែ​ផ្ដោះផ្ដង​ណាស់ idol មាន​ទាំង​អត្ថន័យ មាន​ទាំង​អត្ថរស​, ពីរោះ​ណាស់ បទ​មាន​អត្ថន័យ ពីរោះ​ហើយ ជួយ​លើកស្ទួយ​ប្រហុក​ខ្មែរ​ផងដែរ ខ្ញុំ​ស្រលាញ់​បទ​នេះ​ណាស់​»៕

Related posts

Leave a Comment