ទស្សនិកជនមួយចំនួនធំ ពិតជាមិនទាន់ភ្លេចទេមើលទៅ កញ្ញា លៀង ចាន់ឡា នោះ ដែលជាអតីតបេក្ខនារី ធ្លាប់បាន ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីខែកក្កដា ឆ្នាំ ២០១៩។
កាលនោះ អ្នកខេត្តកំពង់ឆ្នាំងរូបនេះ បានលើកយកបទ “កាត់ចិត្តបែបណា” មកធ្វើការប្រកួត។ ពេលនោះ បើទោះ ចាន់ឡា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ពុកម៉ែ បងប្អូន ដដែល តាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធី តូចធំជាហូរហែ។
ស្រាប់តែ មកដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជាហ្វេនៗ របស់ ចាន់ឡា មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក អុឹម ជីវ៉ា បានជួបសម្ភាសន៍ផ្ទាល់ ហើយភ្ជាប់សារខ្លីមួយ ប្រាប់ថា ៖
ហ៊ឺ..អាណិតណាស់ អតីតបេក្ខនារី X Factor កញ្ញា លៀង ចាន់ឡា ហូរទឹកភ្នែក លើកដៃសុំអោយបងប្អូន ហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លៀង ចាន់ឡា និយាយថា នាងដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់អស់ទៀត ដោយសារ ព្យាបាលជំងឺធ្ងន់ របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអី ហៅនាងទៅច្រៀងផង !”។
ចំណែកនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ នេះ គេឃើញហ្វេសប៊ុកមួយឈ្មោះ MD Production បានបង្ហោះរូបភាព និងវីដេអូ របស់ ចាន់ឡា ហើយប្រាប់រឿងដ៏រំជួលចិត្តមួយទៀតថា “លៀង ចាន់ឡា យំផង ច្រៀងផង ពេលជួបទុក្ខ ចង់ជួយម៉ែ ពេលឈឺ អត់លុយមើលជំងឺ បងប្អូនជួយគាត់តែម្នាក់ 1$ ប្រហែលអាចជួយព្យាបាលម្តាយគាត់បាន បងប្អូនជួយគាត់ តាមលេខ 066713900 ឬ ABA 002148213 sek daroth ឆាតមកផេកនេះ លៀង ចាន់ឡា នឹងតបទៅវិញជាសម្លេង និងលេខទូរស័ព្ទជាលេខគាត់”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖