សូមអបអរសាទរ! ផ្ដើមពីសិស្សប្អូន សិស្សច្បង រួមមហាវិទ្យាល័យ នៅទីបំផុតក៏បានក្លាយទៅជា…

កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ក្នុងហ្វេសប៊ុកមួយឈ្មោះ សាន វិច្ឆិកា ​បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ខ្លួន ដែលថតជាមួយបុរសម្នាក់ឈ្មោះ ចន ទី ព្រមទាំងរៀបរាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ រហូតដល់ពួកគាត់ឈានដល់ថ្ងៃ ភ្ជាប់ពាក្យជាមួយគ្នា ក្លាយជាគូដណ្តឹង។ ខាងស្រី ឈ្មោះ សាន វិច្ឆិកា ​រូបនេះ បានបញ្ជាក់បន្ថែមថា៖

“ផ្ដើមពីសិស្សប្អូនសិស្សច្បងរួមមហាវិទ្យាល័យ រហូតក្លាយជាសិស្សប្អូនសិស្សច្បងរួមសាលាវិជ្ជាជីវៈ ហើយទីបញ្ចប់ក៏ក្លាយជាបែបនេះ”។

ចំណែកខាងប្រុសឈ្មោះ ចន ទី បានស៊ែរផុសខាងលើនេះ ហើយបន្ថែមថា “រយៈពេល០២ឆ្នាំ ០៨ខែ និង១៤ថ្ងៃ ដែលពួកយើងដើរលើផ្លូវមួយនេះ ចាប់ផ្ដើមពីនិស្សិត ដែលមិនមានការងារធ្វើរហូតពួកយើងជោគជ័យបានមួយជំហាននេះ ។ សន្យាថានឹងកាន់ដៃអូនដើរទៅមុខអស់មួយជីវិត ស្រឡាញ់អូនមិនមែនត្រឹមជាសង្សារ គឺជាគូជីវិត ស្រឡាញ់អូនណាស់”៕

Related posts

Leave a Comment