តើអ្នកណាយល់អារម្មណ៍មួយនេះ?? កូនដង្ហើយរកឪពុកខ្លាំងពេក ស្រាប់តែឧកញ៉ា​ឌួង ឆាយ បង្ហោះសារបែបនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លោកជំទាវ ដេ​ត ម៉ាលី​ណា ប្រកាស​លែងលះ​ជា​សាធារណៈ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមក គេ​សង្កេត​ឃើញថា ឧកញ៉ា​ឌួង ឆាយ បាន​ព្យាយាម​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​ការ​ផ្សះផ្សា​​រឿង​នេះ​ឲ្យ​វិល​មក​រក​ស្ថានភាព​ដើម​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​បែបនេះ​ក្ដី លោកជំទាវ ដេ​ត ម៉ាលី​ណា ទំនងជា​មិន​ទទួលយក​​​ពាក្យ​អង្វរ លួងលោម​ពន្យល់​ លើក​ហេតុផល ​ទាំងនោះ​ហើយ​មើល​ទៅ បានជា​រឿយៗ​គេ​សង្កេតឃើញ​ឧកញ៉ា​ឌួង ឆាយ តែងតែ​បង្ហាញ​ពី​ការ​អស់កម្លាំង​ចិត្ត​ចំពោះ​អ្វី​ ដែល​ខំ​ធ្វើ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មនុស្ស​អាក្រក់​ទៅវិញ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​កំពុង​ធ្វើការ​ផ្សះផ្សា ឧកញ៉ា​ឌួង ឆាយ ឧស្សាហ៍​លើក​យក​រឿង​កូន​មក​ភ្ជាប់​ជាមួយ​ដើម្បី​ដាស់តឿន​លោកជំទាវ ដេ​ត ម៉ាលី​ណា រួមគ្នា​គិត​ពី​កូន ហើយក៏​ឧស្សាហ៍​ទៅលេង​កូនៗ​ផងដែរ តែ​មើលទៅ ហាក់​មិនទាន់​ធ្វើ​ឲ្យ​លោកជំទាវ​ស្ងប់ចិត្ត​ឈប់​ខឹង​ចំពោះ​រឿង ដូចដែល​លោកជំទាវ​ធ្លាប់​បកស្រាយ​ប្រាប់​មហាជន កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ឧកញ៉ា​ឌួង ឆាយ នាំ​កូនប្រុស​ដើរលេង ហើយ​បង្ហោះ​សារ​ថា «​ទោះបី​រវល់​ការងារ​ច្រើន​យ៉ាងណា ក៏​ឆ្លៀតពេល​សុំ​គាត់​យក​កូនៗ​មកលេង​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​អោយ​កូនៗ​ដែរ នឹក​កូនៗ​ណាស់ បេះដូង​របស់​ប៉ាៗ នាំ​កូន​មកលេង​ញាំ​បាយ​នៅផ្ទះ​ហ៊ា​ឧកញ៉ា​»​។

នៅ​ថ្ងៃ​ដដែល ស្រប​ពេល​នាំ​កូនប្រុស​ដើរលេង​នោះ នៅ​យប់​ថ្ងៃ​ដដែល ឧកញ៉ា​ឌួង ឆាយ បាន​បង្ហោះ​រូប​ព​កូន​ស្រី​របស់​ខ្លួន បង្ហាញ​ពី​ការ​នឹក​រំលឹក​ជា​ពន់ពេក​ថា «​នឹក​ណាស់​កូនស្រី​ពៅ​កែវភ្នែក​ឪពុក​»​។

ក្រោយមក​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ ឧកញ៉ា បាន​បង្ហោះ​វីដេអូ​កូនស្រី​ម្នាក់​នេះ ដដែល អម​ដោយសារ​យ៉ាង​ខ្លី បង្ហាញ​ការ​នឹករលឹក​ទៀត​ថា «​កូនស្រី​ពៅ​កែវភ្នែក​របស់​ប៉ា ហៅរក​ប៉ា​នឹក​ប៉ា​ណាស់ »

លុះ​នៅ​យប់​ថ្ងៃ​ដដែល​នេះ ឧកញ៉ា​ឌួង ឆាយ បាន​ធ្វើ​ការ​បង្ហោះ​វីដេអូ​កូនប្រុស​ហៅខ្លួនត្រឡប់មកផ្ទះ ជាមួយនឹងការអំពាវនាវឲ្យឈប់ឈ្លោះគ្នា តែឧកញ៉ា បានត្រឹម​ធ្វើការ​សុំទោស​កូន និង​បញ្ជាក់​ប្រាប់​មហាជន​ដូច្នេះ​ថា «​ពុក​សូមទោស​ណា​កូនប្រុស​មាសឪពុក ពុក​បាន​ព្យាយាម​អស់ពី​លទ្ធភាព និង​សមត្ថភាព​របស់​ពុក​ហើយ​ណា​។

ពុក​សន្យា នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើអោយ​បានល្អ​ជាទីបំផុត​ដើម្បី​កូនៗ​ណា​ចាប់ពីពេលនេះ​។​អរគុណ​ណា​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​ចំពោះ​ការ​បារម្ភ​ស្រលាញ់​រាប់អាន​ណា អ្វីៗ​ដែល​នៅសល់​ទុក​អោយ​ព្រហ្ម​លិខិត ព្រេងវាសនា និស្ស័យ និង​ពេលវេលា​ជា​អ្នក​កំណត់​ទៅ​ចុះ​ណា​បាទ​»៕​ កុំឲ្យរង់ចាំយូរ តោះទៅទស្សនាវីដេអូកូនៗដង្ហោយហៅឪពុកដូចខាងក្រោមនេះទាំងអស់គ្នា ៖

Related posts

Leave a Comment