ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ។ ដោយឡែក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០១ នេះ លោក ពេជ្រ ថាណា តារាចម្រៀងដ៏មានឈ្មោះល្បីប្រចាំផលិតថោន បានមានទុក្ខជាទំងន់ ខណៈដែលមនុស្សជាទីស្រឡាញ់បានទទួលមរណភាព។
ក្នុងនោះដែរ លោក ពេជ្រ ថាណា ក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍សោកសៅដោយមានខ្លឹមសារថា៖
«ពេលនេះខ្ញុំមានទុក្ខ បងប្អូនដែលស្រលាញ់រាប់អានគាត់ និងស្រលាញ់រាប់អានខ្ញុំ ពេលនេះគាត់លាបងប្អូនទាំងអស់គ្នារហូតហេីយ។ បងប្អូនអាចចូលរួមបច្ច័យ តាមរយៈខ្ញុំបាន បុណ្យធ្វេីនៅខេត្តបាត់ដំបង អរគុណ គាត់ទៅបានសុខហេីយ 087313936 តាមសន្ធាបងប្អូន និងសូមជូនបុណ្យដល់បងប្អូនគ្រប់ៗគ្នា»។
ជាមួយគ្នានេះ បេីតាមប្រភពព័ត៌មានបឋមទទួលពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Kim Dalina បានបញ្ជាក់អំពីមូលហេតុនៃការស្លា ប់ប្រាប់ទៅកាន់មហាជនតាមរយៈការខមិន គឺដោយសារតែជំងឺមហារីកពោះវៀន និងរលាក់ស្រោមខួរក្បាល។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូប បានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធរបស់បងស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។