(ព័ត៌មានបឋម)៖ នាថ្ងែទី២៣ ខែមករា ឆ្នាំ២០២១នេះ មានហេតុការណ៍បាក់ស្ពានអាកាសមួយកន្លែងនៅ ខេត្តនគររាជសីមា (NakhonRatchasima) ប្រទេសថៃ ដែលបណ្ដាលឲ្យមានមនុស្សរងរ.បួ.ស១០នាក់ ក្នុងចំណោមនោះក៏មានពលករខ្មែរ ភូមា និងថៃផងដែរ។
ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានអ្នកខ្លះបាក់ជើ.ង និងបាក់ដៃ។ ស្ពានអាកាសនេះ បានបាក់ក្នុងអំឡុងពេលសាងសង់ដែលជាផ្នែកមួយនៃគម្រោងផ្លូវក្រវាត់ក្រុង ប្រវែង១៤,៥គីឡូម៉ែត្រ។ ប៉ូលិសបានរកឃើញថា
ការបាក់ស្ពាននេះដោយសារកំហុសបច្ចេកទេស ដែលបានចាក់ស៊ីម៉ង់ច្រើនហួសកម្រិត ធ្វើឱ្យជើងទម្រស្ពានមិនអាចទ្រទម្ងន់បាន ហើយក៏បាក់តែម្តង។ ក្រុមហ៊ុនសាងសង់មានឈ្មោះ Sang Chokechai Consortium ត្រូវបានណែនាំឱ្យរុះរើបំណែកទាំងនេះចេញ ហើយរ៉ាប់រងលើការចំណាយក្នុងការព្យាបាលពលករដែលរងរ.បួ.ស៕